តោះសិស្សចាស់ដុន បូស្កូខេត្តកែប កម្មវិធីជួបជុំយើងធ្វើថ្ងៃណា?

រូបតំណាងថ្ងៃជួបជុំសិស្សចាស់

រូបតំណាងថ្ងៃជួបជុំសិស្សចាស់

ខេត្តកែបៈ ស្របពេលសិស្សបច្ចេកទេសឆ្នាំទី ០២ ជិតដល់ថ្ងៃបញ្ចប់ឆ្នាំប្រធានសមាគមសិស្សចាស់ដុន បូស្កូខេត្តកែប លោកសឿន ចន្នី បានមកជួបប្រជុំជាមួយតំណាង និងប្រធានផ្នែកផ្សេងៗនៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែប នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៨។ ការប្រជុំស្ទង់មតិគ្នាអស់ រយៈពេលមួយព្រឹកពេញនេះ មិនទាន់ទទួលបានលទ្ធផលសម្រេចណាមួយឡើយ ដោយសារខាងសមាគម បានអវត្តមានអនុប្រធាន និងបេឡា ដែលពួកគាត់រវល់នឹងការងារមិនអាចមកចូលរួមប្រជុំបាន។ ជាបណ្តោះអាសន្នអង្គប្រជុំបាន កំណតយកថ្ងៃសៅ ទី១៨ ខែសីហា ឆ្នាំ២០១៨ ធ្វើជាកាលបរិច្ឆេទជួបជុំសិស្សចាស់។ កាលបរិច្ឆេទខាងលើនេះអាច និងមានការផ្លាស់ប្តូរប្រសិនបើ មានសមាជិករូបណាមានគំនិតអ្វីដើម្បីវិវត្តកម្មវិធី ឬ លក្ខ័ណពិសេសណាមួយដែលចំាបាច់។

លោកសឿន ចន្នីប្រធានសមាគម សិស្សចាស់ ដុន បូស្កូខេត្តកែប ខាងស្តាំ ជាមួយប្រធានផ្នែកទាំងអស់របស់សាលាបច្ចេកទេសដុន បូស្កូខេត្តកែប

លោកសឿន ចន្នីប្រធានសមាគម សិស្សចាស់ ដុន បូស្កូខេត្តកែប ខាងស្តាំ ជាមួយប្រធានផ្នែកទាំងអស់របស់សាលាបច្ចេកទេសដុន បូស្កូខេត្តកែប

You may also like...