
ខេត្តកែបៈ កម្មវិធីបណ្តុះបណ្តាលការអភិវឌ្ឍន៍ ផ្នែកទីផ្សារ និងសេដ្ឋកិច្ច មួយនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ នេះ សំរាប់គណៈគ្រប់គ្រង់សាលាបច្ចេកទេស ដុន បូស្កូកែបជាពិសេសសំរាប់ប្រធានផ្នែកបច្ចេកទេស និងអ្នកគណនីយ។ កម្មវិធីនេះបង្រៀនដោយអ្នកស្ម័គ្រចិត្តមកពីប្រទេសអាឡឺម៉ង លោក ក្លាអូស វីនធ័រលីង ប្រធានអង្គការក្នុងរដ្ឋាភិបាលអាឡឺម៉ង ឈ្មោះ អេសអាយអេស សិននៀរ អិចស្បើត ស័រវីស (SIS senior expert service) អ្នកជំនាញទីផ្សារ និងសេដ្ឋកិច្ចនៅប្រទេស អាឡឺម៉ង។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីអោយការប្រើប្រាស់វិធីសាស្ត្រនៃការផ្សព្វផ្សាយនូវសេវាកម្មរបស់សាលា អោយកាន់ទូលំទូលាយ និងការគ្រប់គ្រងសេដ្ឋកិច្ចអោយកាន់តែមានភាពប្រសើរឡើង។
សូមបញ្ចាក់ផងដែរថា ការបណ្តុះបណ្តាលនេះធ្វើឡើងទៅតាមផ្នែកនីមួយៗ សំរាប់ប្រធានផ្នែក ឬបុគ្គលិកក្នុងផ្នែកដែលពាក់ព័ន្ធ។