សកម្មភាពពេលថតនៅក្នុងព្រៃ
សកម្មភាពពេលថតនៅក្នុងព្រៃ
សកម្មភាពពេលថតនៅក្នុងព្រៃ

ខេត្តកែបៈ ស្រប់ពេលការការពាររបាយការណ៍ បញ្ចប់ឆ្នាំសិក្សាកាន់តែខិតជិតមកដល់ សិស្សឆ្នាំទី ២ ដុន បូស្កូកែបនាំគ្នាខ្នះខ្នែង បំពេញការងារ។ យុវតីសេង លក្ខណា សិស្សឆ្នាំទី ២ ផ្នែកទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ទោះបីត្រូវហត់បន្តិចម៉ែន តែក្រុមខ្លួននៅតែតស៊ូជានិច្ច ព្រោះថាការសិក្សារយៈពេលពីរឆ្នាំនេះ គឺផ្ញើលើ របាយការណ៍នេះហើយ។ នាងបន្តទៀតថា ក្រុមរបស់ខ្លួនត្រូវធ្វើវីដេអូ រឿងខ្លីមួយមានរយៈពេលជាង ២០ នាទី ដែលរឿងនេះ មានចំណងជើងថា «សំណាងអាក្រក់» ដោយអត្ថន័យនៃរឿងនេះចង់និយាយអំពីយុវជនដែលធ្វើចំណាកស្រុកទៅប្រទេស ថៃ ធ្វើការដើម្បីរកប្រាក់កម្រៃ មកផ្លាស់ប្តូរជីវិត តែបែរជាត្រូវចាញ់បោកគេ ហើយក្លាយជាកម្មករទូកនេសាទ ដោយគ្មានប្រាក់បៀវត្ស។
ក្នុងការធ្វើវីដេអូនេះ ក្រុមរបស់ប្អូនត្រូវប្រើពេលថតទាំងយប់ទាំងថ្ងៃ ដើម្បីអោយត្រូវជាមួយនឹងអត្ថន័យនៃសាច់រឿង។ ហើយក្រុមរបស់គេសង្ឃឹមថា របាយការណ៍បញ្ចប់ការសិក្សាដែលពួកគេខំប្រឹងប្រែង ធ្វើទាំងយប់ទាំងថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ ស្មើនឹងអ្វីដែលពួកគេបានចំណាយ។

យុវសិស្សសេង លក្ខណាកំពុងបង្ហាញសាច់រឿងអោយតួរដែលត្រូវថត
យុវសិស្សសេង លក្ខណាកំពុងបង្ហាញសាច់រឿងអោយតួរដែលត្រូវថត
យុវសិស្សឆោម វិឆ្ឆ័យ កំពុងចាប់ប្លងថត
យុវសិស្សឆោម វិឆ្ឆ័យ កំពុងចាប់ប្លងថត