អបអរសាទរ សំរាប់សមាជិកថ្មី នៃបុព្វជិតសាឡេស៊ាន កម្ពុជា វៀតណាម

លោកពុក ដេប៉ារ៉ាត់ ភីទីសាន់នៅពីខាងស្តាំ បងប្រុស យូសែហ្វ នៅកណ្តាល និងឪពុកម្តាយ របស់បងប្រុសនៅពីខាងឆ្វេង

លោកពុក ដេប៉ារ៉ាត់ ភីទីសាន់នៅពីខាងស្តាំ បងប្រុស យូសែហ្វ នៅកណ្តាល និងឪពុកម្តាយ របស់បងប្រុសនៅពីខាងឆ្វេង

បងប្រុស យូសែហ្វ កៅ ជាបងប្រុសក្នុងក្រុមបេសកកម្មដុន បូស្កូសាឡេស៊ានវៀត ដែលបានមកជួយដុន បូស្កូខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០០៩ និង ២០១០។ ហើយសព្វថ្ងៃបងប្រុស កំពុងរៀននៅទេវសាស្ត្រ នៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន។នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៨ នេះបងប្រុស យូសេហ្វត្រូវបានតែងតាំងជា ឧបដ្ឋៈ(ការតែងលើកចុងក្រោយរបស់ អ្នកសិក្សាទេវវិទ្យាល័យ មុនពេលតែងតាំងជាបូជាចារ្យ) នៅព្រះវិហារ សាសនវិទូ

សាឡេស៊ាន នៃទីក្រុង ប៉ារ៉ាណាក់ ប្រទេសហ្វីលីពីន។ កម្មវិធីតែងតាំងនេះត្រូវបានអញ្ជើញចូលរួមដោយ លោកពុក

ដេប៉ារ៉ាត ភីទីសាន់ ប្រធានប្រតិភូ

ដុន បូស្កូថៃ កម្ពុជា ឡាវ បងប្រុសម៉ាទីន តាន់ តៃ ពីដុន បូស្កូខេត្តព្រះសីហនុ និងគ្រួសារបង្កើតរបស់បងប្រុស យូសែហ្វ កៅ ពីប្រទេស វៀតណាម។សូមបញ្ជាក់ថា បន្ទាប់ពីបងប្រុសទទួលការតែងតាំងនេះហើយ បងប្រុស កៅ ត្រូវបានទទួលស្គាល់ពេញសិទ្ធថាជាបុព្វជិតសាឡេស៊ាន នៅទូទាំងពិភពលោក ហើយបងប្រុស យូសែហ្វ កៅ និងត្រូវតែងតាំងជាបូជាចារ្យ នៅឆ្នាំ ២០១៩ នៅប្រទេស វៀតណាម។

កមវិធីតែងតាំងបងប្រុស កៅ និងបងប្រុសផ្សេងទៀត ក្រោមការប្រទានពរដោយលោកអភិបាលនៃប្រទេស ហ្វលីពីន

កមវិធីតែងតាំងបងប្រុស កៅ និងបងប្រុសផ្សេងទៀត ក្រោមការប្រទានពរដោយលោកអភិបាលនៃប្រទេស ហ្វលីពីន

You may also like...