ដំណើរទស្សនកិច្ចរបស់ប្រធាន គណៈប្រតិភូមូលនិធិ ដុន បូស្កូថៃ-កម្ពុជា នៅសហគមនដុន បូស្កូបាត់ដំបង

ប៉េតទិសាន់ ប្រធានមូលនិធិ ដុន បូស្កូថៃ កម្ពុជា កំពុងមានប្រសាសន៍ទៅកាន់សិស្សមណ្ធលចំណេះដឹងទូទៅ ដុន បូស្កូអណ្តូងចេញ

ប៉េតទិសាន់ ប្រធានមូលនិធិ ដុន បូស្កូថៃ កម្ពុជា កំពុងមានប្រសាសន៍ទៅកាន់សិស្សមណ្ធលចំណេះដឹងទូទៅ ដុន បូស្កូអណ្តូងចេញ

បាត់ដំបងៈ ក្នុងរយៈពេល ១ ថ្ងៃកន្លះដែលលោកពុក ដេប៉ារ៉ាត់ ប្រធានប្រតិភូ មូលនិធិ ដុន បូស្កូថៃ-កម្ពុជា បានមកទស្សនៈកិច្ចនៅ សហគមន ដុន បូស្កូបាត់ដំបង លោកបានជួប នឹងផ្តល់ប្រសាសន៍ ដល់សិស្សានុសិស្ស មណ្ឌលចំណេះដឹងទូទៅ ដុន បូស្កូអណ្តូងចេញ អំពីរឿងខ្លីមួយ។រឿងខ្លីនោះនិយាយពីសត្វក្តាន់មួយក្បាល ដែលមានមោទនភាពនឹងខ្លួនឯង ដែលមានស្នែងដ៏ស្រស់ស្អាត វាស្រលាញ់ស្នែងនោះណាស់។ ថ្ងៃមួយនៅពេលដែលវាភ្ញាក់ពីដេក វាបានឃើញជើងរបស់វាតូចៗ ធ្វើអោយកើតនូវភាពមិនពេញចិត្តនិងខ្លួនឯង។ ស្របពេលកំពុងគិត ស្រាប់តែវាលឺសម្លេងតោគ្រហឹមពីខាងក្រោយខ្នង មិនបង្អង់យូរសត្វក្តាន់បានបោលយ៉ាងលឿនចូលទៅ ក្នុងព្រៃស្តុកជិតនោះ។ ជើងតូចៗរបស់វាបោះទៅយ៉ាងលឿន ដើម្បីគេចផុតពីក្រញាំតោ ជាអកុសល្យស្នែងដ៏ស្រស់ស្អាតរបស់វា បានទាក់ទៅនឹងបែកឈើជាប់ មិនអាចរើចេញបាន។

ប៉េតទិសាន់ ប្រធានមូលនិធិ ដុន បូស្កូថៃ កម្ពុជា និងតេនិកេ វ៉ាន់ ដឹ បេក អ្នកស្ម័គ្រចិត្តជាង ១៥ ឆ្នាំ នៅដុន បូស្កូបាត់ដំបង

ប៉េតទិសាន់ ប្រធានមូលនិធិ ដុន បូស្កូថៃ កម្ពុជា និងតេនិកេ វ៉ាន់ ដឹ បេក អ្នកស្ម័គ្រចិត្តជាង ១៥ ឆ្នាំ នៅដុន បូស្កូបាត់ដំបង

អត្ថន័យនៃរឿងនេះគឺចង់អបរំយុវវ័យសម័យបច្ចុប្បន្នកុំអោយភ្លើតភ្លើនទៅនឹងអ្វីដែលជាសំបកខាងក្រៅ តែត្រូវកែច្នៃនៅអ្វីដែលយើងមានពីអាក្រក់ទៅល្អ ហើយការកែច្នៃនេះកើតចេញមកពីការ សិក្សារៀនសូត្រ។
បន្ទាប់ពីបញ្ចប់រឿងខ្លី លោកពុកដេប៉ារ៉ាតនិង លោករ៉ូអែល សូតូ លោកពុក ជីជី ហ្សាក់ហ្សូ បានទៅទស្សនកិច្ច សាលាបឋមសិក្សា និងបច្ចេកទេស ដុន បូស្កូសាលាបាឡាត។ នៅសាលាបាឡាត លោកពុក បានទស្សនកិច្ចនៅសាលាបឋមសិក្សា ថ្នាក់បច្ចេកទេស កន្លែងធ្វើកសិកម្ម និងប្រជុំ ជាមួយថ្នាក់ដឹកនាំនៅក្នុងសាលា តំបន់សហគមន ដុន បូស្កូបាត់ដំបងទាំងមូល អំពីគំរោងសំរាប់អភិវឌ្ឍន៍នៃការអបរំ អោយកាន់តែមានប្រសិទ្ធភាព។

You may also like...