ការប្រារពខួបកំណើតរបស់លោកពុក ចន វិស័របានកំណត់រួចហើយ

លោកពុក ចន ក្នុងថ្ងៃកំណើត របស់លោកកាលពីឆ្នាំ ២០១៤ (រូបតំណាង)

លោកពុក ចន ក្នុងថ្ងៃកំណើត របស់លោកកាលពីឆ្នាំ ២០១៤ (រូបតំណាង)

ភ្នំពេញៈ ការប្រជុំសមាជ សមាគមសិស្សចាស់ ដុន បូស្កូកម្ពុជា កាលពីថ្ងៃទី ២៧ ខែឧសភា កន្លងទៅនេះ បានសម្រេចថា សំរាប់ការប្រារពពិធីខួបកំណើតរបស់លោកពុក ចន វិស័រ អតីតប្រធានមូលនិធិ ដុន បូស្កូកម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៨ នេះនៅសាលាបច្ចេកទេស ដុន បូស្កូភ្នំពេញ។ការប្រារពនេះ ធ្វើឡើងពីរថ្ងៃក្រោយថ្ងៃកំណើតពិតរបស់លោកពុក ហើយការសម្រេចរបស់គណៈកម្មការសមាគម អោយធ្វើកម្មវិធីនៅទីនេះព្រោះ ដោយសារមូលហេតុសំខាន់មួយ គឺភាពចាស់ជរារបស់លោកពុក ដែលមិនអាចអោយលោកពុកធ្វើដំណើរផ្លូវឆ្ងាយបាន ហើយដុន បូស្កូភ្នំពេញ ជាមណ្ឌលកណ្តាលដែលអាចអោយសិស្សចាស់ទាំងអស់អាចមកចូលរួមបាន។

ការប្រជុំរយៈពេលពីរម៉ោងនេះមានសមាជិកចូលរួមតែ ៤៨ នាក់ប៉ុណ្ណោះ ហើយក្នុងនោះក៏បានអនុញ្ញាតអោយសមាជិក ដាក់ពាក្យឈរឈ្មោះជាតំណាងសំរាប់បោះឆ្នោតជ្រើសរើស ប្រធានគណៈកម្មការសមាគមសិស្សចាស់ ថ្មីជំនួសលោកគ្រូ ផូ វីត ដែលលោកនិងចប់អាណត្តិរបស់លោកនៅឆ្នាំនេះ។

សមាជិករបស់ សមាគមសិស្សចាស់ ដុន បូស្កូកម្ពុជា ក្នុងការប្រជុំសមាជថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨

សមាជិករបស់ សមាគមសិស្សចាស់ ដុន បូស្កូកម្ពុជា ក្នុងការប្រជុំសមាជថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨

You may also like...