លោកពុក រ៉ូអែល សូតូធ្វើពិធីក្រលាស់ទឹក ដល់គ្រីស្តបរិស័ទ
បងស្រីគ្រួសារសាឡេស៊ាន និងអ្នកស្ម័គ្រចិត្ត
បងស្រីគ្រួសារសាឡេស៊ាន និងអ្នកស្ម័គ្រចិត្ត

ភ្នំពេញៈ ឆ្នាំ២០១៨ នេះ សហគមន៍ ដុន បូស្កូភ្នំពេញបានប្រារពកម្មវិធី បុណ្យព្រះនាងម៉ារី នៅសាលាបច្ចេកទេស ដុន បូស្កូភ្នំពេញ ដោយប្រារពធ្វើឡើងរួមគ្នាជាមួយគ្រួសារបងស្រីសាឡេស៊ាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូទឹកថ្លា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូទួលគោក និងសាលា ដុន បូស្កូភូមិច្រេ។ ​មិនត្រឹមតែមានការចូលរួមពីក្រុម បងស្រីសាឡេស៊ាន ប៉ុណ្ណោះទេ កម្មវិធីក៏មានក្រុមគ្រួសារបុព្វជិតកាតូលិកចូលរួមដែរ គឺលោកពុកជា ហ្សង់លីបូជារ្យជនជាតិខ្មែរ និងជាប្រធានព្រះសហគមន៍កាតូលិកតំបន់ភ្នំពេញថ្មី និងគ្រួសារបងស្រីមេត្តាករណា។កម្មវិធីបុណ្យនេះធ្វើឡើងនៅថ្ងៃទី ២៦ ខែឧសភា ក្រោមការដឹកនាំដោយលោកពុក រ៉ូអែល សូតូ ប្រធានមូលនិធិ ដុន បូស្កូកម្ពុជា លោកពុក លិអូ ដែលខណៈនោះលោកពុក ឆាលឡេស ប្រធានសហគមន៍ដុន បូស្កូភ្នំពេញ កំពុងតែសំរាកវិសមកាលនៅប្រទេស របស់លោក។ បុណ្យព្រះនាងម៉ារីនៅឆ្នាំនេះមានលោកបូជាចារ្យចូលរួមចំនួន ៤ អង្គ បងស្រីសាឡេស៊ាន ២២ នាក់ បងស្រីមេត្តាកុរណា ៧ នាក់ បុគ្គលិក សិស្សានុសិស្ស និងគ្រីស្តបរិស័ទជាង ៨០០ នាក់ទៀត។

លោកពុក រ៉ូអែល សូតូធ្វើពិធីក្រលាស់ទឹក ដល់គ្រីស្តបរិស័ទ
លោកពុក រ៉ូអែល សូតូធ្វើពិធីក្រលាស់ទឹក ដល់គ្រីស្តបរិស័ទ
បងស្រីមកពីគ្រួសារមេត្តាករុណា
បងស្រីមកពីគ្រួសារមេត្តាករុណា