កម្មវិធីបុណ្យព្រះនាងម៉ារី នៅដុន បូស្កូព្រះសីហនុឆ្នាំនេះពិសេសជាងឆ្នាំមុនៗ

លោកពុក អ៊ូជីន អធិការសាលា បច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ ខាងស្តាំ និងលោកពុក ថូម៉ាស វូគីមឡុង ក្នុងកម្មវិធីស្វាគមន៍បើកកម្មវិធី

លោកពុក អ៊ូជីន អធិការសាលា បច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ ខាងស្តាំ និងលោកពុក ថូម៉ាស វូគីមឡុង ក្នុងកម្មវិធីស្វាគមន៍បើកកម្មវិធី

ខេត្តព្រះសីហនុៈ កម្មវិធីបុណ្យរំលឹកព្រះនាង ម៉ារី ព្រះមាតាព្រះគ្រីស្ត និងជាព្រះមាតាគ្រីស្តបរិសទ័ដែលបានប្រារព្វកាលពីថ្ងៃទី ២៤ ខែឧសភា ម្សិលមិញនេះនៅ សហគមន៍ ដុន បូស្កូព្រះសីហនុ មានអ្នកចូលរួមជិត ១០០០ នាក់។ ដែលក្នុងនោះមានមួយផ្នែកជាសិស្ស និងបុគ្គលិក ដុន បូស្កូព្រះសីហនុ សិស្សចាស់ ដុន បូស្កូ គ្រីស្តបរិសទ័នៅក្រុងព្រះសីហនុ ព្រមទាំងមានសិស្សនិងគ្រូមកពី ដុន បូស្កូវីងឡុង ប្រទេស វៀត ២៣០ នាក់ផ្សេងទៀតបានចូលរួម។ កម្មវិធីនេះដឹកនាំអភិបូជាដោយលោកពុក អ៊ុន ស៊ុន ប្រធានព្រះសហគមន៍កាតូលិក តំបន់ ខេត្តព្រះសីហនុ កោះកុង និងលោកបូជាចារ្យអម៩ អង្គទៀត មាន៧ អង្គមកពីវីងឡុងប្រទេសវៀតណាម លោកពុកវិន័យ ជាបូជារ្យជនជាតិ ខ្មែរ លោកពុក អ៊ូជីន ហ្សាក់ហ្សូ អធិការសាលា ដុន បូស្កូខេត្តព្រះសីហនុ។

ទន្ទឹមនឹងការចូលរួមពីសិស្សានុសិស្សពី សាលា ដុន បូស្កូវីងឡុង កម្មវិធីក៏មានការប្រកួតកីឡាបាល់ទាត់រវាង សាលាទាំងពីរ ដោយលទ្ធផលទទួលបាន ៣ ទល់និង ០ ដែលសាលាដុន បូស្កូខេត្តព្រះសីហនុបានសុតចូលពីរគ្រាប់នៅតង់ទីមួយ និងមួយគ្រាប់ទៀតចូលនៅតង់ទីពីរ។

នេះជាលើកទីមួយហើយដែលសាលា ដុន បូស្កូខេត្តព្រះសីហនុបានប្រារព្វកម្មវិធីបុណ្យធំរួមគ្នាជាមួយសាលា ដុន បូស្កូមកពីប្រទេស វៀតណាម។ ហើយការជួបជុំមហាគ្រួសារនេះ ដោយសារមានការទំនាក់ទំនងគ្នា ដោយបងប្រុស ម៉ាទីន ប្រធាន សណ្ឋាគារ ដុន បូស្កូខេត្តព្រះសីហនុ។ ហើយវាជាការសោកស្តាយមួយដែរ ដែលលោកអភិបាលអូលីវីយេរ បានអវត្តមាននៅក្នុងកម្មវិធីនេះ ដោយលោកមានជំងឺប្រចាំកាយមិនអាចអញ្ជើញមកចូលរួមបាន។

លោកពុក ថូម៉ាស វូគីមឡុង បានមានប្រសាសន៍ថា លោកពុកពិតជាមានអំណរសប្បាយណាស់ដែលបានប្រារព្វកម្មវិធីជុំគ្នាដ៏ធំមួយនេះ យើងជាមហាគ្រួសារតែមួយ ដែលមានលោកពុក បូស្កូជាអ្នកដឹកនាំ ហើយយើងសង្ឃឹមថាកម្មវិធីបែបនេះ និងបន្តមានទៀតនៅឆ្នាំក្រោយៗ។ វាជាលើកទីមួយហើយដែលយើងបានមកទីនេះ ហើយនេះគឺជាការប្រទានរបស់ព្រះជាម្ចាស់ យើងត្រូវកោតសរសើរទ្រង់។

You may also like...