ការស្គាល់ខ្លួនឯងជាកត្តាដ៏សំខាន់សំរាប់មនុស្សម្នាក់ៗ

បងប្រុសណារីសម្របសម្រួលក្នុងសិក្ខារលើកទី ២

បងប្រុសណារីសម្របសម្រួលក្នុងសិក្ខារលើកទី ២

ភ្នំពេញៈ សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ បានធ្វើកម្មវិធីសិក្ខាសាលា សំរាប់សិស្សឆ្នាំទី ១ ឆ្នាំសិក្សា ២០១៧-២០១៨ ក្នុងប្រធានបទ ការស្គាល់ខ្លួនឯង។ សិក្ខារសាលានេះធ្វើឡើងពីលើកផ្សេងគ្នា ដោយលើកទី ១ ធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា សំរាប់សិស្សផ្នែកអគ្គិសនី ផ្នែកកុំព្យូទ័រ និងផ្នែកបោះពុម្ព ដែលមានសិក្ខាកាមចូលរួមចំនួន ១០៥​ នាក់ ហើយមានការសម្របសម្រួល ដោយលោកគ្រូ អ្នកគ្រូ មកពីសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ។ សិក្ខារសាលាលើកទី ២ ធ្វើឡើងនៅថ្ងៃទី ទី២២ ខែឧសភា ដោយមានសិស្សចូលរួម ចំនួន ១០៦ នាក់ ដែលមកពី ផ្នែកមេកានិក​​ ផ្នែកជួសជុលរថយន្ត និងផ្នែកអេឡិចត្រូនិក ហើយសិក្ខាសាលានេះ ដឹកនាំដោយលោកឪពុកឆាលេស អារុណ អធិការសាលាបច្ចេកទេស ដុន បូស្កូភ្នំពេញ បងប្រុសចន ណារី បងប្រុស អង់តូនី លោកគ្រូ សុខ អូន និងលោកគ្រូ សំ សុភក្ត័ រួមទាំងអ្នកស្មគ្រ័ចិត្ត។

អង្គសិក្ខាសាលា បានធ្វើឡើងរយៈពេល ៣ ថ្ងៃដូចគ្នា ដែលថ្ងៃទីមួយបើកកម្មវិធីដោយលោកឪពុកអធិការ រ៉ូអ៊ែល សូតូ មានប្រសាសន៍សំណេះសំណាលដល់សិស្សទាំងអស់។

គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បីអោយ សិស្ស​-និស្សិត​ យល់ច្បាស់ពីខ្លួនឯង ស្គាល់ពីគុណតម្លៃរបស់ខ្លួនឯងម្នាក់ៗ ចំនុចវិជ្ជមាន និងចំនុចអវិជ្ជមានដែលខ្លួនមាន និងការមានទំនុកចិត្តចំពោះមិត្តភក្តិ ឫមនុស្សដែលនៅជុំវិញខ្លួន។ ម្យ៉ាងទៀត គណៈគ្រប់គ្រងសាលាចង់អោយ សិស្ស​-និស្សិត​ ចេះរស់នៅ ដោយចេះសហការ និងធ្វើការជាក្រុម ហើយនៅក្នុងកម្មវិធីបានធ្វើឧទាហរណ៍ជាក់ស្តែងតាមរយៈការលេង ល្បែងកំសាន្តជាច្រើន ដើម្បីធ្វើយ៉ាងណាអោយ សិស្ស​-និស្សិត​ ចេះជួយគ្នា និងមានទំនុកចិត្តអោយគ្នាទៅវិញទៅមក។

 

សិក្ខារសាលាលើកទី ១

សិក្ខារសាលាលើកទី ១

រូបភាពពេលបញ្ចប់សិក្ខារសាលា

រូបភាពពេលបញ្ចប់សិក្ខារសាលា

បងប្រុសណារីសម្របសម្រួលក្នុងសិក្ខារលើកទី ២

បងប្រុសណារីសម្របសម្រួលក្នុងសិក្ខារលើកទី ២

 

 

 

You may also like...