អគារមួយជាន់បន្ថែមពីលើអាគារហាត្រាន់ បានបើកដំណើរការសាងសង់ហើយ

សកម្មភាពជាងកំពុងធ្វើការ

សកម្មភាពជាងកំពុងធ្វើការ

ខេត្តកែបៈ អគារថ្មីសំរាប់ផ្នែកអគ្គិសនី នៃសាលាបច្ចេកទេស ដុន បូស្កូកែប បានចាប់ដំណើរការសាងសង់ តាំងពីថ្ងៃទី ១៨ ខែឧសភា ក្រោមការឧបត្ថមពី ព្រះសហគមន៍អេលីហ្សាបេត ​សហគមនជនជាតិ អាឡឺម៉ងនៅប្រទេស សិង្ហបូរី។  អគារនេះមានគម្រោងសាងសង់ ចំណាយចំនួនទឹកប្រាក់សរុប ៤៩០០០ ដុលាអាមេរិក និងត្រូវបញ្ចប់ការសាងសង់ នៅពាក់កណ្តាលខែ កញ្ញា ឆ្នាំ២០១៨ មុនថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៨-២០១៩។

អគារហាត្រាន់ជាអគារដំបូងបំផុតនៅដុន បូស្កូកែប ដែលបានសាងសង់តាំងពីឆ្នាំ ២០០០ ក្រោមការឧបត្ថមពីលោក ហ្ជើរ៉ាត់ វ៉ាន់ហល។ ហើយឈ្មោះហាត្រាន់ ជាឈ្មោះកាត់របស់ លោកហ្ជើរ៉ាត់ និងក្រុមហ៊ុនរបស់លោក គឺ Ha មកពីពាក្យ Hal ជាត្រកូលរបស់គាត់ និង Trans មកពីពាក្យ Transport ជាឈ្មោះក្រុមហ៊ុនរបស់លោក។

អាគារហាត់ត្រាន់ពេលរៀបចំសាងសង់

អាគារហាត្រាន់ពេលរៀបចំសាងសង់

You may also like...