យ៉ាងណាហើយ ការរៀបចំសំរាប់បុណ្យព្រះនាងម៉ារី ឆ្នាំ ២០១៨ នេះ

រូបព្រះនាងម៉ារី (រូបភាព facebook page: Catholic Church in Cambodia)

រូបព្រះនាងម៉ារី (រូបភាព facebook page: Catholic Church in Cambodia)

ទន្ទឹមនឹងបុណ្យព្រះនាងម៉ារី ខិតជិតមកដល់នោះ សហគមន ដុន បូស្កូ នៅប្រទេស កម្ពុជា មួយចំនួនបានចាប់ផ្តើមរៀបចំ កម្មវិធី​ផ្សេងៗ ដើម្បីជាការរំលឹក នឹកគុណដល់ព្រះនាង ម៉ារី ជាព្រះមាតា​របស់​​ព្រះគ្រីស្ត ដែលគ្រីស្តបរិសទ្ទ័ទាំងអស់ជឿថា ជាព្រះសង្គ្រោះ។ ហើយព្រះនាងម៉ារីជាព្រះមាតា ដែលលោកពុក បូស្កូ គោរពស្រលាញ់ ហើយលោកថែមទាំងជឿជាក់យ៉ាងមុតមាំថា ព្រះនាងតែងតែគង់ជាមួយលោក និងជួយលោកគ្រប់ពេលវេលា។

ការដង្ហែរក្បួនរបស់សិស្ស ដុន បូ្កស្កូភ្នំពេញ ( រូបភាពពី facebook profile: Oratory Phnom Penh)

ការដង្ហែរក្បួនរបស់សិស្ស ដុន បូ្កស្កូភ្នំពេញ ( រូបភាពពី facebook profile: Oratory Phnom Penh)

សំរាប់បុណ្យព្រះនាង ម៉ារី នៅសហគមន៍ ដុន បូស្កូក្រុង​ព្រះ​សីហនុ លោកគ្រូអ្នកគ្រូ បានដឹកនាំសិស្សានុសិស្ស អោយមាន​ការ​ប្រកួតកីឡារ ដើម្បីអប់អរពិធីបុណ្យ ។ ចំណែកឯ សាលាបច្ចេកទេស ដុន បូស្កូ​ភ្នំពេញវិញ បានធ្វើក្បួនដង្ហែរ និងច្រៀងចំរៀងកោតសរសើរព្រះនាងម៉ារី រយៈពេល ៩ ថ្ងៃ ជាប់ៗបន្ទាប់ពីគោរពទង់ជាតិ មុនពេលបុណ្យព្រះនាងម៉ារី ចូលមកដល់នៅថ្ងៃទី ២៥ ខែឧសភា។ រីឯសហគមន៍ ដុន បូស្កូកែប បានបោះពុម្ភសំបុត្រអញ្ជើញលោកអណាព្យាបាល សិស្សមកចូលរួមកម្មវិធីបុណ្យនៅថ្ងៃទី ២៥។ សំរាប់សហគមន៍ដុន បូស្កូប៉ោយប៉ែត បានធ្វើការអធិដ្ឋានដល់ព្រះនាងម៉ារី និងច្រៀងចំរៀងកោតសរសើរព្រះនាងម៉ារី។

You may also like...