ខេត្តព្រះសីហនុៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ (Media) ជា​ឧបករណ៍​ម្យ៉ាង​ដ៏​សំខាន់ សំរាប់​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស នា​ពេល​បច្ចុប្បន្ន​នេះ។ ដោយ​ឧបករណ៍​ទាំង​នេះ​អាច​ជួយ អោយ​មនុស្ស​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​កាន់​តែ​រហ័ស ងាយ​ស្រួល នឹង​ទទួល​បាន​នៅ​ព័ត៌មាន​ថ្មីៗដោយ​មិន​ចាំ​បាច់​ចំ​ណាយ​ពេល​យូរ ហើយ​វា​ថែម​ទាំង​អាច​ផ្តល់​នូវ​ការ​កំសាន្ត​អារម្មណ៍​បាន​ទៀត​ផង។

នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨ នេះ សិស្ស​ផ្នែក​​ទំនាក់​ទំនង​សង្គម និង​ប្រពន្ធ័​ផ្សព្វផ្សាយ នៃ​សាលា​បច្ចេកទេស ដុន បូស្កូកែប បាន​មក​ចូល​រួម​កម្ម​វិធី សិក្ខារ​សាលា ស្តី​ពី ប្រពន្ធ័​ផ្សព្វ​ផ្សាយ នៅ​សាលា​បច្ចេក​ទេស ដុន បូស្កូ​ខេត្ត​ព្រះ​សីហនុ។ ដោយ​កម្ម​វិធី​នេះ ចូល​រួម​ដោយ សិស្ស​ផ្នែក​​ទំនាក់​​ទំនង​​សង្គម​​ឆ្នាំទី ២ ទាំង​ដុន បូស្កូ​ខេត្ត​ព្រះសី​ហនុ និង ដុន បូស្កូ​កែប ដែល​មាន​ចំនួន​សិស្ស ៣១ នាក់។ ហើយ​កម្ម​វិធី​សិក្ខារ​សាលា​នេះ​បាន អោយ​សិស្ស​អនុវត្តន៍ ធ្វើ​វីដេអូ តាម​ក្រុម​នីមួយៗ ដោយ​លើក​យក​ប្រធាន​បទ ផ្សេងៗគ្នា។

ក្រុមទី ១៖ ការកែឆ្នៃសំរាមឡើងវិញ

ក្រុមទី ២៖ ចរាចណ៍ខេត្តព្រះសីហនុ

ក្រុមទី ៣៖ បរិស្ថានស្អាតចេញពីខ្លួនយើង