បេនចានថ៍ ផង់ ខាងឆ្វេង និងមិត្តរួមក្រុមមកពីប្រទេស សិង្ហបុរី

បេនចានថ៍ ផង់ ខាងឆ្វេង និងមិត្តរួមក្រុមមកពីប្រទេស សិង្ហបុរី

បេនចានថ៍ ផង់ ខាងឆ្វេង និងមិត្តរួមក្រុមមកពីប្រទេស សិង្ហបុរីភ្នំពេញៈ និសិត្ស សាកលវិទ្យាល័យ គ្រប់គ្រង ស៊ិងហ្កាពួរ (Singapore Management University) ៣០ នាក់បានមកធ្វើការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍សិក្សា ដល់សិស្ស ដុន បូស្កូ តំបន់ភ្នំពេញរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៨។
យុវសិស្ស បេនចានថ៍ ផង់ និសិត្សឆ្នាំទី ២ ផ្នែកសេដ្ឋកិច្ច និងជាប្រធានក្រុមនិសិត្សមកពីប្រទេស សិង្ហបុរី បាននិយាយថា ក្រុមដែលមកធ្វើការបណ្តុះបណ្តាលនេះ គឺជានិសិត្សរួមសាកលវិទ្យាល័យ ឆ្នាំទី ១ ឬ ឆ្នាំទី ២ ដែលមានបំណងចង់ មកចែករំលែកបទពិសោធន៍។ ហើយគំរោងបង្រៀន និងការធ្វើដំណើរមកទីនេះ មិនមានការជួយជ្រោមជ្រែង ពីលោកគ្រូអ្នកគ្រូ ក្នុងសាកលវិទ្យាល័យទេ គឺពួកគេជាអ្នករៀបចំដោយខ្លួនឯង។ ក្នុងតំណើរការបណ្តុះបណ្តាលនេះ ពួកគេត្រូវបានបែងចែកជា ៤ ក្រុមទៅកាន់ សហគមន ដុន បូស្កូផ្សេងៗជុំវិញរាជធានីភ្នំពេញ មាននៅភូមិជ្រេ សាលាបច្ចេកទេស ដុន បូស្កូភ្នំពេញ សាលាបណ្តុះបណ្តាលវិជ្ជាជិវៈ ដុន បូស្កូទឹកថ្លា និងទួលគោក។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ពួកគេផ្តោតសំខាន់ទៅលើ ការផ្លាស់ប្តូរ វប្បធម៌ ការរៀបចំបែបណាក្នុងការចូលសម្ភាសន៍សុំការងារធ្វើ និងការអនុវត្តន៍ និយាយភាសាអង់គ្លេស។ ហើយ ផង់ ប្រាប់អោយដឹងផងដែរថា មូលហេតុដែលក្រុមគាត់សម្រេចមកប្រទេសកម្ពុជា ព្រោះតែ ក្រុមគាត់ចង់ស្គាល់អោយបានច្រើនពីប្រទេស កម្ពុជា (វប្បធម៌ សេដ្ឋកិច្ច ភូមិសាស្រ្ត) និងចង់ផ្លាស់ប្តូរឥរិយាបទ សិស្សនិសិត្ស ខ្មែរអោយងាយស្រួលក្នុងការចូលរួមជាសកល។

សកម្មភាពចែករំលែកចំនេះដឹងរបស់ ក្រុមនិសិត្សមកពី សាកលវិទ្យាល័យ គ្រប់គ្រង សិង្កាពួរ ជាមួយសិស្ស សាលាបច្ចេកទេស ដុន បូស្កូ
សកម្មភាពចែករំលែកចំនេះដឹងរបស់ ក្រុមនិសិត្សមកពី សាកលវិទ្យាល័យ គ្រប់គ្រង សិង្កាពួរ ជាមួយសិស្ស សាលាបច្ចេកទេស ដុន បូស្កូ