ផ្នែក​អគ្គិស​នី និង​ទទួល​បាន​បន្ទប់​សិក្សា​ថ្មី ក្រោម​ការ​ឧបត្ថម​ដោយ សហគមន កាតូលិក​អាឡឺម៉ង នៅ​ប្រទេស​សិង្ហបុរី

លោកពុក ហានស៍ នៅពីខាងក្រោយ និងគ្រួសាកាតូលិកអាឡឺម៉ងមកពីប្រទេស សង្ហបុរី ថតមុខអាគារ ហាត្រាន

លោកពុក ហានស៍ នៅពីខាងក្រោយ និងគ្រួសាកាតូលិកអាឡឺម៉ងមកពីប្រទេស សង្ហបុរី ថតមុខអាគារ ហាត្រាន

ខេត្តកែបៈ យ៉ាង​ហោច​ណាស់ នៅ​ពាក់​កណ្តាល​ខែ ឧសភា​ នេះ សាលា ដុន បូស្កូ​កែប នឹង​ចាប់​ផ្តើម​បើក​ការ​ដ្ឋាន សាង​សង់​អាគារ​មួយ​ជាន់ បន្ថែម​លើក​អាគារ​​​​​​​​​​ ហាត្រាន សំរាប់​ជា​បន្ទប់​សិក្សា​ថ្មី​របស់ ផ្នែក​អគ្គិសនី។ ដោយ​គំរោង​នេះ​ស្ថិត​ក្រោម​ការ​ឧបត្ថម​ពី គ្រួសារ ប៊ែសេ អានូអែល ព្រះសហគមន សន្តី អេលីហ្សាបេត នៃ​សហគមន​សាសនិក​កាតូលិកអាឡឺម៉ង​លើ​ទឹក​ដី សិង្ហបុរី។

គំរោង​នេះ​ត្រូវ​បាន​ស្នើសុំ​កំឡុង ខែវិច្ចកា ឆ្នាំ២០១៧ ដោយ​លោក​ពុក​លី សំណាង អធិការ​សាលា​បច្ចេក​ទេស ដុន បូស្កូ​ខេត្ត​កែប និង​យល់​ព្រម​ផ្តល់​ជំនួយ​ដោយ​លោក​ពុក ហានស៍ ហ្វូជីម ប្រធាន​ព្រះ​សហគមន៍ សន្តី អេលីហ្សា​បេត នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែល​ជា​ថ្ងៃ​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​ជា​ផ្លូវការ រវាង​ភាគី​ទាំង​សងខាង។ ហើយ​នៅថ្ងៃទី ០១ ខែ​ឧសភា នេះ​លោក​ពុក ហានស៍ និង​ក្រុម​គ្រួសារ ប៊ែសេ អានូអែល បាន​មក​ធ្វើ​ទស្សនៈ​កិច្ច នៅដុន បូស្កូកែប ដើម្បី​ឃើញ​ពីទិដ្ឋ​ភាព​ផ្ទាល់ របស់​អាគារ ហាត្រាន និង​បាន​ឃើញ​ពី​សកម្មភាព​របស់ ដុន បូស្កូកែប។

សូម​បន្ថែម​ថា ព្រះ​សហគមន៍ សន្តី អេលី​ហ្សាបេត ជា​ព្រះ​សគមន៍ កាតូលិក អាឡឺម៉ង ដែល​កំណើត​លើ​ទឹកដី សង្ហបុរី តាំងពីឆ្នាំ ១៩៨១ ដោយ​ពេលនោះ មាន​សាសនិកជន ដែល​ទទួល​អភិបូជា​ប្រចាំខែ ជា​ភាសា​អាឡឺម៉ង​ត្រឹម ៣០ នាក់​ប៉ុណ្ណោះ។ ហើយ​ព្រះសគមន៍​នេះ មាន​សកម្មភាព​នៅ​ស្រុក​ខ្មែរ អស់​រយៈ​ពេលឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ឧបត្ថម​ជា​ទឹក​ប្រាក់ សំរាប់​ការ​ផ្គត់​ផ្គង់ កុមារ កំព្រា ឬ ពិការ ការ​អប់រំ និង​ការ​ថែរ​ក្សា​សុខភាព​របស់​កុមារ។

គំរោងសាងសង់បន្ថែមថ្មី អគារហាត្រាន (អត់តំបូល)

គំរោងសាងសង់បន្ថែមថ្មី អគារហាត្រាន (អត់តំបូល)

គំរោងសាងសង់បន្ថែមថ្មី អគារហាត្រាន (មានតំបូល)

គំរោងសាងសង់បន្ថែមថ្មី អគារហាត្រាន (មានតំបូល)

You may also like...