សកម្មភាពក្នុងវគ្គបណ្តុះបណ្តាល

បងប្រុស រ៉ូបឺតូ ផាន់ណេតូ ឆ្វេង លោកគ្រូពៅ តុលា និងបេកជនដែលចូលរួមក្នុងវគ្គបណ្តះបណ្តាល
បងប្រុស រ៉ូបឺតូ ផាន់ណេតូ ឆ្វេង លោកគ្រូពៅ តុលា និងបេកជនដែលចូលរួមក្នុងវគ្គបណ្តះបណ្តាល

កេនយ៉ាៈ ដើម្បីអោយដំណើរការនៃបេសកម្មអប់រំ របស់មូលនិធិ ដុន បូស្កូ កាន់តែមានសម្ទុះ និងប្រសិទ្ធភាពនោះ មជ្ឈមណ្ឌល មូលនិធិ ដុន បូស្កូ បានបង្កើតនៅកម្មវិធីបណ្តុះបណ្តាលមួយ ដែលមានចំណងជើងថា“​ វិធីសាស្រ្ត ក្នុងការគ្រប់គ្រង ប្រព័ន្ធមូលនិធិ ដុន បូស្កូ ”។ ដោយកម្មវិធីនេះផ្តោតសំខាន់ទៅលើ គណៈគ្រប់គ្រង ការិយាល័យ គម្រោង និងអភិវឌ្ឍន៍ សំរាប់មូលនិធិ ដុន បូស្កូ នីមួយៗនៅតាមប្រទេស។ ហើយកម្មវិធីនេះ ដឹកនាំដោយ បងប្រុស ជីន ប៉ូល ជាអ្នកគ្រប់គ្រងផ្នែកសេដ្ឋកិច្ច ដុន បូស្កូពិភពលោក និងមានបេកជនចូលរួមចំនួន ១៣០ នាក់ពីជុំវិញពិភពលោក ដោយក្នុងនោះក៏មានវត្តមានពីប្រទេស កម្ពុជាយើងផងដែរ ដែ​ល​ចូលរួមដោយ បងប្រុស រ៉ូប៊ឺតូ ផាន់ណេតូ និងលោកគ្រូ ពៅ តុលា។ វគ្គបណ្តុះបណ្តាលនេះមាន រយៈពេល ៤ ថ្ងៃគិតចាប់ពីថ្ងៃ ២៤ ដល់ថ្ងៃទី​២៧ ខែមេសា ស្ថិតនៅទី ណៃរ៉ូប៊ី ប្រទេសកេនយ៉ា ហើយបេកជនមានសិទ្ធអាចចូលរួមបាន ត្រូវតែជាបុព្វជិតសាឡេស៊ាន ឬ អ្នកបំពេញបេសកម្ម ដុន បូស្កូ ដែលមានតួនាទី ជាអ្នកគ្រប់គ្រងសេដ្ឋកិច្ច និងគណៈគ្រប់គ្រងគម្រោង។

សកម្មភាពក្នុងវគ្គបណ្តុះបណ្តាល