សូមអរព្រះគុណដល់ ព្រះវិន័យមង្គល កែវ សម្បត្តិ សំរាប់ការអោយទាន ដល់សហគម ដុន បូស្កូកែប

ខេត្តកែបៈ​ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ព្រះវិន័យមង្គល កែវ សម្បត្តិ ដែលទ្រង់គង់នៅវត្តអង្គក្រពើ បាននិមន្ត ឆៀងចូល សួរសុខទុក្ខដល់ប្អូនៗ សិក្សានុសិស្សនៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែប។ ការទស្សនៈកិច្ចរបស់ទ្រង់ធ្វើឡើង បន្ទាប់ពីលោកនិមន្តទៅបំពេញកិច្ចរបស់ទ្រង់នៅវត្តភ្នំពោន ក្នុងខេត្តកែបនៅថ្ងៃទី ១៨ ខែមេសា។ ទន្ទឹមនឹងការមកទស្សនៈកិច្ចនៅ ដុន បូស្កូ ទ្រង់ក៏បានប្រទាននូវ ទឹកប្រាក់ចំនួន ១ ០០០ ០០០ រៀល រួមទាំងអង្ករ ១៣២ គីឡូក្រាម ភេជ្ជៈកំប៉ុង ៥កេស និងមី ៤កេសដល់សាលា ដើម្បីជួយសម្រួល ដល់ការផ្គត់ផ្គង់ សិស្សដែលកំពុងសិក្សានៅក្នុងសាលាបច្ចេកទេសមួយនេះ។

 

You may also like...