សូមថ្លែងអំណគុណដល់ លោកគ្រូ ពៅ តុលា អតីតនាយក សាលាបច្ចេកទេស ដុន បូស្កូកែប

កម្មវិធី ថ្លែងអំណរគុណ ដល់លោកគ្រូតុលា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨

កម្មវិធី ថ្លែងអំណរគុណ ដល់លោកគ្រូតុលា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨

ក្រុងកែបៈ អតីត​សា​លា​​ដែល​មាន​តែ​អា​គារ បី​ខ្នង​បញ្ឈរ​ជើង​ចោល ប្រែរ​​ក្លាយ​​​ទៅ​​ជា​មជ្ឈមណ្ឌល សិក្សាបច្ចេកទេស ដែល​មាន​សិស្សជិត ៣ ពាន់​នាក់ បាន​ទទួល​ជោគ​ជ័យ​ជា​បន្ត​​បន្ទាប់ និង​មាន​ឈ្មោះល្បី​​ល្បាញ​ដល់​បណ្តា​ស្ថាប័ណ​ក្រុម​ហ៊ុន​​និង​ប៉ុស្ត៍​ទូរទស្សន៍​ជាច្រើននៅ​ក្នុង​ស្រុក​នោះ។ដុន បូស្កូ​កែបដែលទទួល​បាន នូវប្រជាប្រិយភាពបែបនេះក៏ដោយសារ មានការជួយជ្រោមជ្រែងពីលោកគ្រូ ពៅ តុលា ដែលលោកបានមកបំពេញបេសកម្មជាបុគ្គលិកនៅទីនេះអស់រយៈពេលជាង ៨ ឆ្នាំ។

បន្ទាប់ពីលោក ពៅ តុលា បានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន នៅកំឡុងឆ្នាំ ២០១១ លោកបានបន្ត​មកដុន បុស្កូកែបធ្វើជាបុគ្គលិកនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១១ តាមការអញ្ជើញពីលោកពុក លី សំណាង។  ដំបូងឡើយលោកធ្វើជាគ្រូ បង្រៀននៅក្នុងផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន បានរយៈពេលជិតមួយឆ្នាំ លោកត្រូវបានតែងតាំងអោយធ្វើជាប្រធានផ្នែកទំនាក់ទំនងសង្គម។ ទោះបីលោកមានតួនាទី ជាប្រធានផ្នែក តែលោកមិនត្រឹមតែ គ្រប់គ្រងលើកផ្នែកមួយនេះតែបណ្ណោះទេ លោកថែមទាំង មានតួនាទី ជាអ្នកសម្របសម្រួលនៅក្នុងសាលាទាំងមូលផងដែរ។

រហូតដល់ឆ្នាំ ២០១៤ លោកត្រូវតែងតាំងធ្វើជានាយក និងជាអ្នកគ្រប់គ្រងសាលាដុន បុស្កូកែបទាំងមូល នៅថ្ងៃទី ០២ ខែឧសភាដែលពេលនោះលោកទើបតែមានអាយុ ២៥ ឆ្នាំតែប៉ុណ្ណោះ។ ក្នុងតួនាទីដ៏សំខាន់នេះ លោកត្រូវទទួលរងនៅទំងន់ការងារយ៉ាងធ្ងន់ធ្ងរ ដោយលោកត្រូវបង្កើតផែនការ សំរាប់ការផ្គត់ផ្គងសាលាទាំងមូល ដោយពេលនោះ មានបុគ្គលិកជាង ៦០ នាក់ និងសិស្សជាង ២៤០ នាក់។

១ ឆ្នាំបន្ទាប់ពីលោកធ្វើជានាយក សាលាដុន បូស្កូកែបបានផ្តល់នូវទំនុកចិត្តយ៉ាងខ្ពស់ ដល់បណ្តាក្រុមហ៊ុនផ្សេងៗ រហូតដល់មានការទទួលយកសិស្សពីដុន បូស្កូកែបទៅធ្វើការ ៤ ខែមុនពេលពួកគេបញ្ចប់កាសិក្សា។

ដុន បូស្កុកែបសូមជូនពរអោយលោក គ្រូពៅ តុលាទទួលបានជោគជ័យគ្រប់ភារកិច្ច។ ជាពិសេសនៅចុងខែមេសានេះ សូមអោយលោកទទួលបាននូវជោគជ័យ ក្នុងការធ្វើដំណើរទៅកាន់ប្រទេស កេនយ៉ា សំរាប់ទទួលការបណ្តុះបណ្តាលការងារ ហើយលោកនិងត្រលបមកកម្ពុជាវិញដើម្បីបំរើ មូលនិធិ ដុន បូស្កូកម្ពុជាបន្តទៀត។

លោកគ្រូតុលា នៅលេខរៀងទី ៦ រាប់ពីឆ្វេង ជាមួយលោកពុក អ៊ូជីននៅខាងឆ្វេង រួមជាមួយមិត្តរួមជំនាន់

លោកគ្រូតុលា នៅលេខរៀងទី ៦ រាប់ពីឆ្វេង ជាមួយលោកពុក អ៊ូជីននៅខាងឆ្វេង រួមជាមួយមិត្តរួមជំនាន់

You may also like...