ដុន បុស្កូប៉ោយប៉ែតប្រារព្វកម្មវិធីស្រង់ព្រះ


ក្រុងប៉ោយប៉ែតៈ កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៨ កន្លងទៅនេះសហគមន៍​ដុន បូស្កូប៉ោយប៉ែត បានប្រារព្វកម្មវិធី សូមខមាទោស ចំពោះ​លោកគ្រូ អ្នកគ្រូ និងបូជាចារ្យ​ ដែលកម្មវិធីនេះមានឈ្មោះថា កម្មវិធីស្រង់ព្រះ។កម្មវិធីនេះធ្វើឡើងដើម្បីអោយ សិស្សទាំងអស់នឹកឃើញនៅទង្វើរ ដែលខ្លួនបានប្រព្រឹត្តិខុសលើក គ្រូព្រឹទ្ធាចារ្យ កន្លងមក​និង បានសូមអភ័យទោសដល់លោកអោយលើកលែងនូវទោសកំហុសដែលខ្លួនបានប្រព្រឹត្តិខុសកាលពីឆ្នាំចាស់កន្លងមក ហើយសុំឳកាសដើម្បីធ្វើជាកូនល្អ សិស្សល្អ នៅក្នុងឆ្នាំថ្មី។

បន្ទាប់ពីបញ្ចប់កម្មវិធីស្រង់ព្រះ សាលាក៏បានប្រកាសអោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងបានឈប់សំរាក ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរនេះ ដោយរាប់ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨។

លោកពុក ម៉ាក

You may also like...