កម្មវិធីបិទវិស្សមកាលចូលឆ្នាំខ្មែរ របស់ ដុន បូស្កូបាត់ ដំបង

 

ក្រុងបាត់ដំបងៈ នៅថ្ងៃទី ៥ ខែមេសា ម្សិលមិញនេះ វិទ្យាល័យ ដុន បូស្កូបាត់ដំបង បានធ្វើកម្មវិធី បិទវិស្សមកាលសិក្សា សំរាប់ទិវាបុណ្យចូលឆ្នាំខ្មែរ ដែលសាលាអនុញ្ញាតអោយសិស្សនិងគ្រូបានឈប់សំរាក​រយៈពេល ២ សប្តាហ៍ គឺចាប់ពីថ្ងៃបិទវិស្សមកាលនេះតទៅ។ លោកពុក ជីជី បូជាចារ្យគ្រប់គ្រង សហគមន៍ ដុន បូស្កូ តំបន់បាត់ដំបង បាន ចែកវិញ្ញាបណ្ណប័ត្រ លើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូដែលបានបំរើការងារ នៅដុន បូស្កូ ដែលមានរយៈពេលចាប់ពី ៥ ឆ្នាំឡើងទៅ។​ នៅក្នុងកម្មវិធីនេះផងដែរ លោកក៏បានចែកបណ្ណ័សរសើរដល់ សិស្សដែលទទួលបានចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ ឆមាសទី១ នេះ។​

 

You may also like...