អារម្មណ៍របស់សិ​ស្ស​ឆ្នាំ​ទី ១ ដុន បូស្កូ​កែប​ក្នុង​ថ្ងៃ​ប្រ​លង​ឆមាស​តំបូង

ខេត្តកែបៈ បើទោះបីជា ធ្លាប់​ប្រលង​សុំ​ចូល​រៀន​ម្តង រួច​មក​ហើយ​ក្តី ក៏​សិស្ស​​ឆ្នាំទី ១ មួយ​ចំ​នួន​ធំ​នៅ​តែ​បារម្មណ៍​ចំពោះ​ការ​ប្រលង​ឆមាស​របស់​ពួក​គេ។ដោយ​សិស្ស​មួយ​ចំនួន​ បាន​ជជែក​គ្នា​ថា « មិន​ដឹង​ជា​ចេញអីទេ? ធ្វើកើត ឬអត់​​ទេខ្ញុំ? បើ​ធ្លាក់​គ្រូ​ហៅ​ម៉ែ​មក​ជួប​ខ្មាស់​គេ​ស្លាប់​ហើយ! » រីឯ​សិស្ស​ខ្លះ​ទៀត​បែរជាសប្បាយ សំរាប់​ថ្ងៃ​​ប្រលង​តំបូង​​របស់​​ពួក​គេ ដោយ​ពួក​គេ​និយាយ​ថា « យើង​គួរ​តែ​សប្បាយ​ចិត្ត​ព្រោះ​ការ​ប្រលងជា ការ​វាស់​ស្ទុង​សមត្ថិភាព​របស់​យើង ដែល​យើង​បាន​​រៀន​កន្លង​មក។ យើង​ម្នាក់​ៗ​បាន​ត្រៀម​រួច​រាល់​ហើយ ដូច​ច្នេះ​​គ្មាន​អ្វី​ត្រូវ​បារម្មណ៍ទេ សំខាន់​យើង​ត្រូវ​ជឿក​ជាក់​លើ​ខ្លួន​ឯង។»។ ចំណែក​សិស្ស​ផ្សេង​ទៀត​និយាយ​ថា « អា​រឿង​ត្រៀម​មេរៀន គឺ​យើង​ត្រៀម​គ្រប់​ពេល​ហើយ តែ​ពេល​ខ្លះ​វា​អាច​ភ្លាត់​ស្នៀត​ដែរ ចឹង​ហើយ​ការ​បារម្មណ៍​នៅ​​តែ​​មានជានិច្ច។»

តាម​ទស្សនៈ​មួយ​របស់ លោកគ្រូ សុខ គឹម គ្រូ​បច្ចេកទេស ផ្នែក​ទំនាក់​ទំនង​សង្គម​ បាន​បង្ហាញ​ខ្លះៗ​ពីវិធី​​សាស្រ្ត​​ដើម្បី កុំ​អោយ​មាន​​ការ​ភ័យ​ព្រួយ មុន​ពេល​ប្រលង ​និងរៀប ចំ​បែប​ណា​​អោយ​ទទួល​បាន​​ល​ទ្ធផ​ល​ល្អ « ប្រលង​គឺ​ជា​រឿង​​សំ​ខាន់​​ណាស់ សំរាប់​សិស្ស​និ​សិត្ស ដូច្នេះ​ប្រសិន​បើ​ចង់​អោយ​ការ​ប្រលង​​ទទួល​បាន​ជោគជ័យ ហើយ​មិន​មាន​ការ​ភ័យខ្លា​ច​ទេ​នោះ ក្នុង​នាម​យើង​ជា​​អ្នក​សិក្សា​ត្រូវ​តែ រៀន​ត្រៀម​ជានិច្ច។ មាន​ន័យ​ថា​យើង​ត្រូវ​យក​មេ​រៀន​​ទ្រឹស្តី មក​អាន​អោយ​យល់ ​រួច​យក​វា​ទៅ​អនុវត្តន៍ ដែល​វា​អាច​អោយ​យើង​ចាំ​​ច្បាស់ ​ទោះ​ដល់​ពេល​ប្រលង​ក៏​យើង​គ្មាន​ការ​ព្រួយ​បារម្មណ៍​អ្វី​ឡើយ ហើយ​លទ្ធផល​ប្រលង​ក៏​អាច​ទទួល​បាន​ផល​ល្អ​ផង​ដែរ។»

 

 

You may also like...