សហគមន៍ ដុន បូស្កុបាត់ដំបង ធ្វើកម្មវិធីថ្លែងអំណរគុណដល់ លោក វ៉លទ័រ អ្នកស្ម័គ្រចិត្តជាង ១៤ឆ្នាំនៅស្រុកខ្មែរ

លោក ពុក រ៉ូអែល (ឆ្វេង) លោកតា វ៉លទ័រ (កណ្តាល) លោកពុក យើរ៉ាត់ ហ្រាវ៉ាសូ (ស្តាំ)

លោក ពុក រ៉ូអែល (ឆ្វេង) លោកតា វ៉លទ័រ (កណ្តាល) លោកពុក យើរ៉ាត់ ហ្រាវ៉ាសូ (ស្តាំ) និងគ្រូ ដុន បូស្កូបាត់តំបង

 

ខេត្តបាត់ដំបងៈ នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ នេះ សាលា ដុន បូស្កូបាត់ដំបង បានធ្វើកម្មវិធី ថ្លែងអំណរគុណ ដល់លោកតាវ៉លទ័រ អ្នក​ស្ម័គ្រចិត្ត ជនជាតិអាឡឺម៉ងបានមកបំពេញបេសកម្ម នៅកម្ពុជា តាំងពីឆ្នាំ២០០៤ មកម្លេះ។ សំរាប់បេសកម្ម រយៈពេល ១៤ ឆ្នាំនេះ លោក​បាន​​ជួយ​ដល់​សាលា ដុន បូស្កូក្រុងភ្នំពេញ និងបានស្វែង​រក​ជំនួយ​ជា​ច្រើន សំរាប់​ស​ហ​គ​មន៍ ដុន បូស្កូបាត់ដំបង ជាពិសេស​សំរាប់​ផ្នែក​ក​សិកម្ម។ ផលិតផល​ទាំងនោះមានដូចជា កសិដ្ឋាន និង​បច្ចេក​ទេស​ចិ​ញ្ចឹម មាន់ ចិញ្ចឹមជ្រូក បច្ចេកទេសដាំស្រូវ ឡសម្ងួតស្រូវ និងគ្រឿង​ចក្រ​​សំរា​ប់​ក​សិ​កម្ម។

លោក ពុក រ៉ូអែល (ឆ្វេង) លោកតា វ៉លទ័រ (កណ្តាល) លោកពុក យើរ៉ាត់ ហ្រាវ៉ាសូ (ស្តាំ)

លោក ពុក រ៉ូអែល (ឆ្វេង) លោកតា វ៉លទ័រ (កណ្តាល) លោកពុក យើរ៉ាត់ ហ្រាវ៉ាសូ (ស្តាំ)

ក្នុងកម្មវិធីថ្លែងអំណរគុណនេះ មាន​ការ​ចូល​រួម​ធំពី លោកពុក រ៉ូអែល សូតូ ប្រធាន​មូល​និធិ ដុន បូស្កូកម្ពុជា និង​លោក​ពុក យើររ៉ាត ហ្កាវ៉ាសូ ជា​បូ​ជារ្យ​គ្រប់​គ្រង ដុន បូស្កូ តំបន់​បាត់​ដំបង ព្រម​ទាំង​លោក​​​គ្រូ​​អ្នក​​គ្រូ​សិស្សា​នុ​សិស្ស មក​ពី​សាលា ដុន បូស្កូបាត់ដំបង។ ក្នុង​កម្មវិធី​នេះ​ដែរ លោក​ពុក​រ៉ូអែល បានមាន​ប្រសាសន៍ ថ្លែង​អំណរគុណ ដល់​លោក​តា វ៉លទ័រ  ដែល​បាន​លះបង់ កំលាំង​កាយចិត្ត មក​ជួយ​យុវជន និង​ក្មេងៗ​ដុន បូស្កូ​កម្ពុជា ជា​ពិសេស​លោក បាន​លះបង់​ពេល​វេលា របស់​លោក រាប់​ឆ្នាំ​ចេញ​ពី​ក្រុម​គ្រួសារ របស់​លោក ដើម្បី​កូនខ្មែរ។

ហើយ​ថ្ងៃ​នេះ​ជា​ខួប​កំណើត​របស់​គាត់ ដោយ​ក្នុង​ឆ្នាំនេះ លោក​តា វ៉លទ័រ មាន​អាយុ ៨០ ឆ្នាំហើយ។ ដុន បូស្កូ​បាត់​តំបង ព្រម​ទាំង ដុន បូស្កូ​កម្ពុជា សូម​ជូន​ពរ​ដល់ លោកតា សំរាប់​ថ្ងៃ​កំណើត​របស់ លោក​ សូម​អោយ​លោក អោយ​ព្រះ​ជាម្ចាស់ ប្រទាន​ពរ និង​សូម​អោយ​លោក​មាន​សុខ​ភាព​ល្អ រីករាយ​សំរាប់​ពេល​វេលា ដែល​លោក​ត្រលប់​ទៅ​រួម​រស់​ជាមួយ​គ្រួសារ​នៅ​ឯ​ប្រទេស​របស់​លោកវិញ។

You may also like...