សិស្សឆ្នាំទី ២ នៃសាលា​បច្ចេក​ទេស ដុន​ បូស្កូខេត្តកែប ប្រលងឆមាសលើកទី ៣ ក្នុងឆ្នាំសិក្សា ២០១៦ – ២០១៨

ខេត្តកែបៈ នេះជាឆ្នាំទី ៧ ហើយ​ដែល សាលាបច្ចេក​ទេស ដុន បូស្កូ ខេត្តកែបបានដំណើ​រការ បើក​បណ្តុះ​បណ្តាល ជំនាញបច្ចេកទេស ដល់យុវជនក្រីក្រ ដោយភាគច្រើនមកពី តំបន់ជុំវិញ ខេត្ត កំពត កែប និងតាកែវ។

នៅព្រឹកថ្ងៃទី ២៧ ខែមីនានេះ សាលា​មាន​កម្មវិធី ប្រលង​ឆមាស​​លើកទី ៣ សំរាប់​សិស្ស​ជំ​នា​ន់​​ទី ៦ ក្នុង​ឆ្នាំ​សិក្សា ២០១៦- ២០១៨​។ ការប្រលង​នេះ​ធ្វើ​ឡើង​រយៈ​ពេល ២ ថ្ងៃ ចាប់​ពី​ថ្ងៃទី ២៧ ដល់ ថ្ងៃទី ២៨ ខែមីនា ស្រប​ពេល​ដែល​ឆ្នាំ ទី ១ និង​ប្រលង​នៅ​ថ្ងៃ​បន្ទាប់ ដល់ ថ្ងៃទី ៣០។ ហើយ​សំរាប់​ការ​ប្រលង​ឆមាស​នេះ ជាការ​សាក ​សម​ត្ថិភាព​សិស្ស​ផ្នែក​ទ្រឹស្តី ដែល​បាន​រៀន​កន្លង​មក តាំង​ពី​ដើម​ឆ្នាំ​សិក្សា ដោយ​ក្នុង​នោះ តម្រូវ​អោយ​ពួក​​គេ​រក​ពិន្ទុ ៣០% ទៀត​ចេញ​ពី​ការ​ប្រលង​ឆមាស​​។ សំរាប់​សាលា ដុន បូស្កូ ពិន្ទុ​សរុប​មាន​ចំនួន ១០០ % ដែលក្នុង​​នោះ​ ពិន្ទុ​គិត​ទៅ​លើ អកប្បកិរិយា ១០% ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង ម៉ោង​​សិក្សា ១០% កិច្ច​ការ​សាលា ១០% និង​ពិន្ទុ​សាកល្បង​ប្រចាំ​ខែ ៤០%​។

ក្នុង​ករណី​សិស្ស​ដែល​ប្រលង​ធ្លាក់ក្នុង ១ ឆមាសមានពន្ទុ​ក្រោម ៦០% សាលានិងអញ្ជើញ​អ្នក​អណាព្យា​បាល ​មក​​ធ្វើការសួរនាំ ពិចារណា​អោយរៀនបន្ត ឬ មានលក្ខ័ណអ្វីសំរាប់ផ្លាស់ប្តូរ ការសិក្សា​ក្នុង​ឆមាស​បន្ទាប់ ហើយ​សំរាប់​សិស្ស​ដែល​ធ្លាក់ ២ ឆមាសផ្ទួនៗគ្នានឹងត្រូវបានសាលា បញ្ឈប់ការសិ​​ក្សា។ តែក្នុងករណីសិស្ស ធ្លាក់​មួយឆមាស ដែលមានពន្ទុក្រោម ៥០% នោះសាលា​នឹង​មិន​​អនុញ្ញាត​អោយ​​បន្ត​​រៀន​​នៅ​ឆមាស​​បន្ទាប់​ទេ។

You may also like...