អតីតសិស្ស សណ្ឋាគារ ដុន បូស្កូសីហនុ ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ

សារនៅលើ ហ្វេសប៊ូក លោក អៀង សុធា

សារនៅលើ ហ្វេសប៊ូក លោក អៀង សុធា

ខេត្តព្រះសីហនុៈ អតីត​សិស្ស​ផ្នែក​សណ្ឋាគារ ដុន បូស្កូ​ខេត្ត​ព្រះ​សី​ហនុ ម្នាក់​ជួប​រឿង​ជា​អកុ​ស​ល្យ​​មួយ​ដែល​បាន​កើត​ឡើងកាល​ពី​យប់​រំលងអា​ទ្រាធ​ថ្ងៃ​ទី ១៥ឆ្លង​ចូល​ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៨ នេះ។

តាម​ប្រភព​ពី​លោក អៀង សុធា អ្នក​គ្រប់​គ្រង​ទំនាក់​ទំនង​ទូទៅ របស់ ដុន បូស្កូ​ព្រះ​សី​ហនុ បាន​មាន​ប្រសាសន៍​អោយ​ដឹងថា អតីត​សិស្ស ដែល​រង​​គ្រោះ​នោះ​មាន​លោក​ថា ឈ្មោះ ចឹក ភីន អាយុ ៣៣ ឆ្នាំ​ជា​អ្នកគ្រប់​គ្រង​រង ផ្នែក​សេវកម្ម​នៅ​​ភោជ​នីយដ្ឋាន សួគា និង​ជា​អតីត​សិស្ស​ផ្នែក​​សណ្ឋាគារ​ ដុន បូស្កូ​ព្រះ​សីហនុ​ជំនាន់​ទី ៨ ។  នៅ​យប់​ថ្ងៃ​កើត​ហេតុ វេលាម៉ោង ១២៖ ៣០ ចឹក ភីន បាន​ធ្វើ​ដំណើ​រ​ចេញ​ពី កន្លែង​ធ្វើ​ការ ទៅ​​ផ្ទះ​តាម​ធម្មតា មក​ដល់​ចំណុច​នៅ​ម្តុំរង្វង់​មូល តោពីរ ក៏​មា​ន​រថ​យន្ត​​មួយ​​គ្រឿង​មក​បុក​ចំពាក់​កណ្តល​ម៉ូតូ ចំ​ស្នាប់​ជើង​ខាង​ឆ្វេង​ពេញ​ទំ​ហឹង បណ្តាល​អោយ​បាក់​ឆ្អឹង និង​បែក​ស្នាប់​ជើង​ខ្ទិច​តែ​ម្តង។

សព្វ​ថ្ងៃ​នេះ ចឹក ភីន កំពុង​សំរាក​ព្យា​បាល​នៅ​មន្ទី​ពេទ្យ កាលម៉ែត បន្ទប់ ០៥៩។

សមាគមន៍​សិស្ស​ចាស់ ដុន បូស្កូ​កម្ពុជា សូម​ធ្វើ​ការ​ស្នើ​សុំ​ដល់ អតីត​សិស្ស ដុន បូស្កូកម្ពុជា ទាំង​អស់​មេត្តា​ជួយ​ឧបត្ថម ជា​ថវិកា ឬ ជា​ការ​លើក​ទឹក​ចិត្ត​ដល់ ចឹក ភីន ផង។ សូមចូលរួមតាមរយះលេខ 010888 927 និង 010715272 ។

 

Image may contain: 1 person, sitting, sleeping and indoor

 

You may also like...