ម្ចាស់ឧបត្ថមពីរ មកជួបមកទស្សនកិច្ចក្នុងថ្ងៃតែមួយ

ក្រុងកែបៈ លោក ហិកទ័រ និងភរិយា​ លោកស្រី ហេលលិន ជូនជិន ម្ចាស់​មូលនិធិ Sawasdee និង មូលនិធិ Kinderfonds ដែលបាន​ជួយ​ស្ថាបណា មូលនិធិ ដុន បូស្កូកម្ពុជា តាំងពីដើម​រហូត​មក បាន មកទស្សនកិច្ច នៅ សាលាបច្ចេក​ទេស ដុន បូស្កូកែប នៅ​រសៀល​ថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០១៨ នេះ។

អ្វី​ដែល​ធ្វើ​អោយ​លោក​ទាំង​ពីរ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ គឺ​ពេល​ដែល​លោក​​កំពុង​សំ​ណេះ​សំណាល ជា​មួយ​សិស្សា​នុសិស្ស ដុន បូស្កូកែប​នោះ លោក​បាន​ជួប​លោក យើររ៉ាត់ វ៉ាន់ហល ម្ចាស់​ជំនួយ​ធំរបស់ ដុន បូស្កូកែប ដែល​នេះ​បានញាំង​អោយ​កម្មវិធី កាន់តែ​មាន​ភាព​ភ្ញាក់​ផ្អើលខ្លាំង។

លោក យើររ៉ាត់ វ៉ាន់ហល បានមាន​ប្រសាសន៍ថា មូលហេតុដែល​លោក​មក​ចូល​រួមក្នុង​ថ្ងៃតែ​មួយនេះ គឺ​ដោយ​សារ​តែ​ចង់​ ជួបមិត្តចាស់ របស់​គាត់ លោក ហិកទ័រ ជាម្ចាស់ជំនួយ​ ជើងចាស់ របស់ដុន បូស្កូ​កម្ពុជា ដែល​គាត់​មក​ពីប្រទេស ហូលឡង់ ដែល​ឆ្ងាយ​ពី​ប្រទេស កម្ពុជា ព្រម​ទាំង​ការងារ​មមារ​ញឹក​របស់​លោក​ផង ធ្វើអោយ​​លោក​ទាំងពីរ មិន​សូវមាន​ពេល​ដើម្បី​ជួបគ្នា ហេតុ​នេះ​ហើយ ទើបលោក យើររ៉ាត់ ឆ្លៀត​ពេល​របស់​គាត់​ពីប្រទេស សិង្ហបូរី មក​ជួប​លោក ហិក​ទ័រ​នៅ​ដុន បូស្កូក្នុងថ្ងៃនេះ។

លោក​យើរ​រ៉ាត់ វ៉ាន់ហល ជា​ម្ចា​ស់​ជំនួយ​ម្នាក់​ដ៏ធំសំរាប់ ដុន បូស្កូកែប ដែល​លោក​បាន ជួយ​ជា​ថវិការ​ដើម្បី សាង​សង់​សាលា​នេះ ដូចជា អគារ​អង្គរ​បូរី ផ្ទះ​សំរាប់​មូល​និធិ កុមារដុន បូស្កូកែប កីឡា​រដ្ឋាន​បាល់ ទាត់ និង​បាល់ទះ ហើយ​លោក​ព្រម​ទាំ​ង មាន​គំរោង​ជួយ​ពង្រីក​អាគារ ហាត់​ត្រាន់ ដើម្បី​អោយ​ផ្នែកអគ្គិសនី និង​សាងសង់​អាគារ​នៅ​មាត់​សមុទ្រ សំរាប់ សណ្ឋាគារ ដុន បូស្កូកែបទៀតផង។

លោក​ហិកទ័រ ជាម្ចាស់​ជំនួយ​ធំសំរាប់ ដុន បុស្កូ​កម្ពុជា ដែល​លោក​ជា​ម្ចាស់​មូល​និធិ សាវ៉ាឌី ដែល​ជួយ​ភាគ​ច្រើន​ទៅ​លើ​សំភារៈ​សិក្សា​សំរាប់​យុវជន​ និងកុមារ​នៅ​ជុំវិញ​ភព​លោក។ លោក​បាន​ជួយ​ឧបត្ថម​ដល់​មូល​ធិ ដុន បូស្កូ​តាំង​ពី​លោកពុក ចន វីសឺ នៅ​ក្នុង​ទី​ក្រុង​បាំង​កក ប្រទេស​ថៃ​ក្នុងឆ្នាំ ១៩៧៦ ដែល​ពេល​នោះ ដុន បូស្កូ មិន​ទាន់​ចូល​មក ដល់​ប្រទេស កម្ពុជា នៅ​ឡើយ​ទេ។ ក្នុងឆ្នាំ ១៩៩២ មូលនិធិ របស់​លោក​ បាន​ជ្រៀត​ចូល មកដល់​ប្រទេស កម្ពុជា តាមរយៈ​លោកពុក ចន វិសឺ សុំអោយគាត់ជួយ។ ដែលពេលនោះ លោកបាន ជួយ ជា​ថវិកា​រ​​ទិញ​ដី​ មួយកន្លែង​នៅ ទីក្រុងភ្នំពេញ មានប្រវែង ៨០ ហិចតូម៉ែត សំរាប់ សាង​សង់​អគារ​សាលា បច្ចេកទេស ដុន បូស្កូភ្នំពេញ ដែល​បាន​សាង​​សង់ ​រួចក្នុងឆ្នាំ ១៩៩៦។ ហើយ​បន្ទាប់​មក​ទៀត លោក​ក៏​បាន​ជួយ​ជាថវិ ការដល់លោក ពុក ចនវីសឺ សំរាប់​ការ​សាង​សង​សាលា បច្ចេកទេស ដុន បូស្កូ ក្រុង​ព្រះសីហនុ​ជាបន្តទៀត។

លោកហិកទ័រ មិនម៉ែនបានជួយតែត្រឹម ដុន បូស្កូ ប៉ុណ្ណោះទេ លោក​ថែម​ទាំង​បាន​ជួយ​សាង​សង់ សាលាបឋមសិក្សា រដ្ឋ នៅក្នុង ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​នៅខេត្ត បាត់តំបង ប៉ោយប៉ែត ស្វាយរៀង​​ជាដើម។ ការទស្សន​កិច្ច​របស់​គាត់​ថ្ងៃនេះ គឺ​លោក​បាន​ផ្តោត​សំខាន់​ទៅ​លើ​មូល​និធិ កុមារ ដែល​លោក​មាន​គំរោង​និង​ផ្ញើរ​សម្ភារៈ​ប្រហែល ៤ ទៅ ៦ កុងទីន័រ មកប្រទេស កម្ពុជា រួមទាំងស្ករ ជាង ៥៧០០ គីឡូក្រាមដែលនិងមកដល់ប្រទេសកម្ពុជា កំឡុងខែ មិថុនា ឆ្នាំនេះ។

You may also like...