ថ្វាយអភិបូជា សម្រាប់លោកអភិបាល អ៊ីវរ៉ាមូស


លោកឪពុកជាទីស្រលាញ់!

ខ្ញុំសូមអរគុណ ចំពោះការអធិដ្ឋានរបស់លោកឪពុកទាំងអស់ សម្រាប់វិញ្ញាណក្ខន្ធរបស់លោកអភិបាល អ៊ីវរ៉ាមូស ដ៏ជាទីស្រលាញ់របស់យើងទាំងអស់គ្នា ឲ្យបានសម្រាក់យ៉ាងសុខសាន្តនៅស្ថានបរមសុខ។

ខ្ញុំសូមអញ្ជើញលោកឪពុកទាំងអស់ ថ្វាយអភិបូជាសម្រាប់លោកអភិបាល អ៊ីវ រ៉ាមូស ថ្ងៃស្អែក ថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ តាមកន្លែងរៀងៗខ្លួន។

យើងមិនអាចរៀបចំអភិបូជារួមគ្នា បាននោះទេ ដោយសារបញ្ហាស្ថានភាព ជំងឺឆ្លង ជាពិសេសនៅភ្នំពេញ។

នៅថ្ងៃស្អែក (ថ្ងៃអាទិត្យទី ២៨ ខែកុម្ភះឆ្នាំ ២០២១) ខ្ញុំនឹងទៅធ្វើជាអធិបតី ក្នុងអភិបូជា សម្រាប់វិញ្ញាណក្ខន្ធ លោក អភិបាល អ៊ីវ រ៉ាមូស នៅតាំងគោក វេលាម៉ោង ៩ ព្រឹក។ អភិបូជានេះ នឹងមានការផ្សាយផ្ទាល់ (LIVE) តាមបណ្តាញសង្គម ផ្លូវការរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ ។

នៅពេលក្រោយ រួមជាមួយព្រះសហគមន៍ភូមិភាគ ខេត្តបាត់ដំបងនិងកំពង់ចាម យើងនឹងមានអភិបូជាយ៉ាងឳឡារិកនៅតាំងគោក។

សូមបងប្អូនបន្ដអធិដ្ឋាន និងអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានអ្នក បម្រើដ៏ឧត្ដមរបស់ព្រះអង្គឲ្យមកបម្រើព្រះសហគមន៍កាតូលិកបស់យើងនៅប្រទេសកម្ពុជា ដែលពោរពេញដោយភាពលះបង់ព្យាយាម និងចិត្តស្រលាញ់យ៉ាងខ្លាំងបំផុត។

សូមព្រះជាម្ចាស់ប្រទានពរដល់អស់បងប្អូន!

លោកអភិបាល អូលីវីយ៉េ