ឳកាសពិសេសរបស់ ដុន បូស្កូព្រះ​សីហនុ ជា​មួយ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ ចក្រីទីង

លោកអៀង សុធាកំពុងនិយាយ និងអ៊ូច សំបូនាយកសាលាបច្ចេកទេស ដុន បូស្កូព្រះសីហនុ ជាមួយក្រឹមព្រឹក្សារពីក្រុមហ៊ុន ស៊ីម៉ង់ត៍ ចក្រីទីង

ខេត្តព្រះសីហនុៈ នៅថ្ងៃទី ១៣ ខែមិនាឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនស៊ី​ម៉ង់ត៍ ចក្រីទីនបានចុះមកធ្វើបទបង្ហាញដល់បុគ្គលិក និងសិស្សសា​លា​បច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុអំពីគោលការណ៍របស់ក្រុម​ហ៊ុន។ហើយក្រុមហ៊ុន ថែមទាំងបានធ្វើការជ្រើសរើសសិស្ស​មួយ​ចំនួន​ផងដែរ ដែលការជ្រើសរើសនេះធ្វើឡើងក្នុងគោលដៅមួយដែលក្រុម និង​ផ្តល់ជាអាហារូបករណ៍ដល់សិស្សដែលជាប់ក្នុងជំរើសនោះ អោយ​បានចូលរៀនភាសាចិនបន្ថែម។

លោកគ្រូអៀង សុធា ជាប្រធាន​ខាង​ទំនាក់​ទំនង​ទូទៅបានមាន​ប្រសាសន៍ « សំរាប់សិស្សដែលជាប់ក្នុងជំរើស ដែលក្រុមបានជ្រើស​នោះនិងទទួលបានការបង់ថ្លៃអោយចូលរៀនភាសាចិន ហើយរហូត​ដល់​ថ្ងៃទី ០២ ខែកក្កដាក្រុមហ៊ុននិងយកសិស្សដែលជាប់ក្នុងជំរើស​នេះទៅអនុវត្តការងារផ្ទាល់នៅក្នុងក្រុមហ៊ុន ដោយពួកគាត់អាចទទួល​បានប្រាក់ខែផ្ទាល់ខ្លួន ហើយក្រុមហ៊ុនក៏បានផ្តល់ប្រាក់ខ្លះដល់សាលា​ផង​ដែរទៅតាមចំនួនកូនសិស្សដែលចុះអនុវត្តន៍នោះ។ ហើយបន្ទាប់​ការប្រតិបត្តការការងាររយៈពេលពីខែ គឺគិតដល់ថ្ងៃទី ២៩ ខែកញ្ញា​សិស្សដែលស្ថិតក្នុងជំរើសទាំងនោះអាចនិងមានឳកាស​ដើម្បីទៅរៀន​បន្តនៅប្រទេសចិនផងដែរ។ »

លោកក៏បានបញ្ជាក់បន្ថែមទៀតដែរថា សំរាប់ខែមិថុនាខាងមុខនេះ ក្រុមហ៊ុននិងចុះមកម្តង់ទៀតដើម្បីជ្រើសរើសសិស្សឆ្នាំទី ១ របស់សា​លាដុន បូស្កូខេត្តព្រះសីហនុ បន្ថែមទៀត​ ដោយក្រុមហ៊ុននឹងអនុវត្ត​តាមគោលការណ៍ដែលសា​លានិងក្រុមហ៊ុនបានចុះ អនុស្សរណៈយោគយល់ខាងលើ។

នេះគឺជាឳកាសពិសេសណាស់សំរាប់សិស្សានុសិស្ស ដុន បូស្កូ​ខេត្ត​ព្រះ​ហនុ ​ដើម្បីឈាន​ជើង​ទៅ​រក​ភាព​ជោគជ័យ ហើយវាក៏ជាឳកាស​ផងដែរសំរាប់សិស្សមកពីសហគមន៍ដុន បូស្កូផ្សេងទៀតនៅកម្ពុជា។

អនុស្សរណៈយោគយល់

អនុស្សរណៈយោគយល់

អនុស្សរណៈយោគយល់

You may also like...