ឆ្នេរសមុទ្រខេត្តកែប មិនមែនជាកន្លែងដាក់សំណល់ថង់ ប្លាស្ទិក

ឯកឧត្ដម កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែប និងបុគ្គលិកព្រមទាំងសិស្សានុសិស្ស

ឯកឧត្ដម កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែប និងបុគ្គលិកព្រមទាំងសិស្សានុសិស្ស

ខេត្តកែបៈ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៨ រៀបចំយុទ្ធនាការសំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ” ឆ្នេរកែបប្រឆាំងនឹងសំណល់ប្លាស្ទិក “ ដោយមានការចូលរួម ឯកឧត្ដម កែន សត្ថា អភិបាលនៃគណអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសាលារដ្ឋ និង សាលាបច្ចេកទេស ដុន បូស្កូខេត្តកែប យុវជន កាយរឹទ្ធិ កាកបាទក្រហមកម្ពុជាខេត្ត សសយក សយសស និងបងប្អូនប្រជាពលរដ្ឋជាអាជីវករជាច្រើនកុះករ។

ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែសម្អាតឆ្នេរប៉ុណ្ណោះទេ គឺចង់បង្ហាញពីការចូលរួមថែទាំអនាម័យ ដើម្បីបរិស្ថានយើងទាំងអស់គ្នា គាត់បានមានប្រសាសន៍បន្តទៀតថា ឆ្នេរស្អាតមិនត្រឹមតែមិនមានថង់ប្លាស្ទិកទេ គ្រប់កន្លែងនៃឆ្នេរទាំងអស់ត្រូវតែស្អាតទាំងអស់។

អត្ថបទដោយៈ យីន អៀត

 

You may also like...