ក្មេងបងប្រុស សូរិយ៉ាកំពុងជញ្ជូនអង្ករចេញពីឡាន

ខេត្តកែបៈ អង្ករមួយកុងទីន័របានបញ្ជូនមកដល់សាលាបច្ចេកទេសដុន បូស្កូខេត្តកែប នៅវេលាម៉ោង 5: 27 នាទីល្ងាចថ្ងៃទី ១៣ ខែមិនាម្សិលមិញនេះ។ ដែលអង្ករនេះជាអំណោយរបស់ ក្រុមក្រុមបេសកម្ម សាឡេស៊ាន សហរដ្ឋអាមេរិក( Salesian Mission USA ) ដោយមានទំងន់សរុប 19 821,98 គីឡូក្រាមដែលគិតជាទឹកប្រាក់ស្មើនឹង 4955,49 ដុលា អាមេរិក។

អង្ករនេះមានឈ្មោះថា អាហារបំប៉នសណ្តែកអង្ករបាយ (Dehydrated Rice-Soy Meals Casseroles) ដែលមានលាយចូលគ្នារវាង អង្ករ សណ្តែក និងសាច់ ដែលអាចយកមកចំហុយ ឬ ចំអិនទទួលទានបាន។ នេះគឺជាចំណែកមួយដ៏ធំសំរាប់ដុន បូស្កូ ដែលបានទទួលអាហារទាំងនេះ សំរាប់ផ្គត់ផ្គង់ដល់យុវជន និងកុមារក្រីក្រ កម្ពុជាដែលកំពុងស្ថិតក្រោមតំបូល ដុន បូស្កូ។

សូមបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំៗយើងទទួលអង្ករពី ក្រុមបេសកម្ម សាឡេស៊ាន សហរដ្ឋអាមេរិក (Salesian Mission USA) ចំនួន ៤ កុងតាន័រសំរាប់តែដុន បូស្កូកែប និងមួយចំនួនទៀតត្រូវបញ្ជូនទៅតាមសហគមន៍ដុន បូស្កូផ្សេងទៀតជុំវិញប្រទេសកម្ពុជា។ បើទោះបីជាមាន អំណោយពីតាមអង្គការផ្សេងៗក្តី ក៏ដោយ យើងនៅតែមានតំរូវការជាច្រើនទៅលើថវិការ និងអាហារសំរាប់ផ្គត់ផ្គង់មូលនិធិ។