ខេត្តកែប៖ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤:៤០នាទី សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបបានទទួលគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនសិស្ស-និស្សិតដែលកំពុងបន្តការសិក្សានៅសាលាដុនបូស្កូ ខេត្តកែប ក្រោមជំនួយឧបត្ថម្ភ ដោយ មូលនិធិ សាវ៉ាត់ឌី (SAWASDEE FOUNDATION) មកពីប្រទេសហូឡង់។ លោកបានផ្តល់ព័ត៌មានមកកាន់បណ្តាញយើងខ្ញុំថា ត្បិតពួកគាត់មិនបានមកចែកជូនដោយផ្ទាល់ក៏ពិតមែន តែពួកគាត់ពិតជារំភើប និងរីករាយក្រៃលែងនៅពេលដែលបានធ្វើអំពើសប្បុរស ព្រមទាំងផ្ដល់គ្រឿងឧបភោគបរិភោគមកទាំងនោះមកកាន់យុវជនកម្ពុជា ហើយគាត់រឹតតែរីករាយពេលពេលឃើញយើងខ្ញុំទទួលអំណោយដោយស្នាមញញឹម។ ជាចុងក្រោយគាត់មានជាសារផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ក្នុងពិភពលោកអោយថែរក្សាសុខភាព ប្រកាន់ខ្ជាប់អនាម័យខ្លួនឯងអោយល្អ ដើម្បីជៀសឆ្ងាយពីជម្ងឺ កូវីដ-១៩ ហើយលោកបានបន្ថែមថា នឹងបន្ដជួយគាំទ្រដល់កុមារក្រីក្រនៅក្នុងប្រទេសកម្ពុជា ជាបន្ដបន្ទាប់ទៀត។

ថតដោយ និស្សិតទំនាក់ទំនងសង្គម

សរសេរដោយៈ ឡាយ គឹមអេង