កញ្ញា លីដា និង អ្នកស្ម័គ្រចិត្តមូលនិធិ ដុន បូស្កូកែប
កញ្ញា លីដា និង អ្នកស្ម័គ្រចិត្តមូលនិធិ ដុន បូស្កូកែប
កញ្ញា លីដា និង អ្នកស្ម័គ្រចិត្តមូលនិធិ ដុន បូស្កូកែប

ក្រុងកែបៈ មូលនិធិកុមារ ដុន បូស្កូកែប បានធ្វើបដិសន្ធិ ក្នុងតំបន់នេះតាំងពីឆ្នាំ ២០០០ មកម្លេះដោយពេលនោះត្រូវបានគ្រប់គ្រង់ដោយ មូលនិធិកុមារ ដុន បូស្កូភ្នំពេញដែលពេលនោះមានក្មេងៗតែនៅជុំវិញខេត្តកែប និងតំបន់កោះស្លា ស្រុកឈូក ខេត្តកំពត តែប៉ុណ្ណោះ។
ក្នុងឆ្នាំ ២០១២ ក្មេងៗមូលនិធិទាំងអស់នៅតំបន់ ទាំងពីរនេះត្រូវបានដាក់អោយសិ្ថត ក្រោមការគ្រប់គ្រងរបស់ សាលាបច្ចេកទេស ដុន បូស្កូខេត្តកែបវិញ នៅពេលដែល សហគមន៍ថ្មីនេះកំពុងមានដំណើរការ។ ហើយក្នុងឆ្នាំនេះដែរ មូលនិធិកុមារ ដុន បូស្កូខេត្តកែប ក៏បានពង្រីកខ្លួនដល់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយពេលនោះ មូលនិធិ ប្រមូលបានកុមារ ១៥នាក់ ក្នុងនោះមានស្រី ៥ នាក់ ហើយមាន ៤ នាក់ដែលបានបោះបង់ការសិក្សា។
នៅដើមឆ្នាំ ២០១៨ នេះមូលនិធិកុមារ ដុន បូស្កូកែប កំពុងតែមានសកម្មភាពជាមួយក្មេងៗ ដូចជាការចុះសួរសុខទុក្ខ ដល់គ្រួសារក្មេងមូលនិធិ នៅតំបន់ កែប កំពត តាកែវ ហើយមូលនិធិថែមទាំងបានផ្លាស់ប្តូរនៅកម្មវិធីទទួលអំណោយ ដោយផ្ទាល់ទៅជាការធ្វើគណនីយ វីង ដើម្បីបើកប្រាក់អំណោយសំរាប់យកទៅផ្គត់ផ្គង់ការសិក្សា។

សូមបញ្ជាក់ផងដែរថា មកដល់ពេលបច្ចុប្បន្ននេះមូលនិធិកុមារ ដុន បូស្កូកែប មានចំនួន ១១៤ នាក់ស្រី ៤៤ នាក់ ដោយមាន ៤៦ នាក់ ស្រី ៦នាក់ កំពុងស្នាក់នៅក្នុង មណ្ឌលអង្គរបូរី ដុន បូស្កូខេត្កកែប។ ហើយក្រុមនេះត្រូវបានដាក់ឈ្មោះថា ក្រុមបងប្រុសសូរីយ៉ា និងស្រីហៅថាក្រុម វីកូណៀរ។ ហើយកញ្ញាលីដា អាយុ ២៣ឆ្នាំជាប្រធានថ្មីរបស់មូលនិធិកុមារ ដុន បូស្កូកែបបាននិយាយថា ការចុះសួរសុខទុក្ខដល់គ្រួសារក្មេងៗជាទំលាប់មួយដែលអ្នកគ្រប់គ្រងមូលនិធិ បានធ្វើវាតាំងពីយូរណាស់មកហើយ ហើយវាធ្វើឡើងដើម្បីមានទំនាក់ទំនងល្អរវាងគ្រួសារក្មេងៗ និង មូលនិធិ អោយកាន់តែមានភាពជិតស្និត និងបានពិនិត្យមើលទៅលើលទ្ធផលការសិក្សារបស់ក្មេង ហើយ ស្វែលយល់ថា តើគ្រួសារនោះមានការអភិវឌ្ឍន៍ដល់ណាហើយ តើគ្រួសារនោះ នៅបន្តត្រូវការជំនួយមូលនិធិ ឬ ត្រូវកាត់ផ្តាច់។ ហើយខាងមូលនិធិ ក៏បានជួយលើកទឹកចិត្តដល់ក្មេង ដែលបានបោះបង់ការសិក្សាអោយយល់ពីតម្លៃនៃការអបរំ និងផ្តល់ឳកាសអោយគេ សំរេចចិត្តឡើងវិញថាត្រូវរៀនបន្ត ឬឈប់។ ហើយមូលនិធិមានគំរោងប្រមូលក្មេងៗខ្វះលទ្ធភាពនៅតាមតំបន់នេះបន្ថែមទៀតដើម្បីអោយពួកគេទទួលបានការអបរំ និងអភិវឌ្ឍន៍ខ្លួនឯងនិងសង្គមកម្ពុជា។