តស៊ូដើម្បីខ្ញុំ Run for me

ខេត្តកែបៈ សាច់រឿងដែលមានរយៈពេល ២២ នាទី ដែលនិយាយពី​យុវជនម្នាក់ត្រូវបានគេមើលងាយដោយសារគ្មានភាពក្លាហាននោះ គឺរឿង តស៊ូដើម្បីខ្ញុំ (Run For Me)ត្រូវបាននិពន្ធ​ដោយលោកពុក លី សំណាងអធិការ សាលាបច្ចេក​ទេស ដុន បូស្កូកែប និងជាអ្នក​ដែលបង្កើតផ្នែកទំនាក់ទំនងសង្គមនិង ប្រពន្ធផ្សព្វ​ផ្សាយតំបូងបំផុត​នៅដុន បូស្កូកម្ពុជា និងជាបូជាចារ្យសាឡេស៊ានកម្ពុជាមួយអង្គដែល​បានធ្វើអោយសាលាបច្ចេកទេស ដុន បូស្កូកែបមានតំណើរការដល់​បច្ចុប្បន្ន។​ រឿង តស៊ូដើម្បីខ្ញុំត្រូវបានដឹកនាំថត ដោយលោកគ្រូ មឺះត អះម៉ាត់ និងសិស្សឆ្នាំទី ២ ផ្នែកទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វ​ផ្សាយ។ ដែលវីដេអូមួយខ្សែរនេះត្រូវបានដាក់ចូលរួមប្រកួតក្នុង កម្មវិធី​ប្រកួត​កុន​ខ្លី Soyo ដោយលទ្ធផលទទួលបានលេខរៀងទី ៧ ក្នុង​ចំណោម​វីដេអូ​១១ ផ្សេងទៀត ដោយវីដេអូ ៦ ត្រូវបានគេ​ជ្រើសទៅ​បញ្ចាំងក្នុងរោង​កុននិងធ្វើការបោះឆ្នោតសារជាថ្មីក្នុងសប្តាហ៍នេះ។

លោកពុក លី សំណាងបានមានប្រសាសន៍ថាទោះបីជាវីដេអូមួយនេះ​មិនបានជាប់ក្នុងជំរើសទាំង ៦ ក៏ដោយ ក៏លោកមានមោទនៈភាព​សំរាប់​សិស្សរបស់លោកដែលអាចធ្វើរឿងនេះបានជោគជ័យក្នុងកំរិត​មួយ​ដែលសិស្សរបស់លោកអាចធ្វើបាន ដើម្បីទុកជាឯកសារយោង​ក្នុង ការដាក់ពាក្យទៅធ្វើការក្នុងស្ថាប័ណផ្សេងទៀត បន្ទាប់ពីពួកគេ​បញ្ចប់​ការ​សិក្សាពីសាលា ដុន បូស្កូ។ ហើយលោកបានសរសើរដល់​សិស្សនិងគ្រូដឹកនាំដែលខំប្រឹងធ្វើវីដេអូនេះទាំងយប់ទាំងថ្ងៃដើម្បីបញចប់វីដេអូនេះអោយទាន់ពេលកំណត់។

You may also like...