សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់ លោកគ្រូ និងសិស្ស​ផ្នែកពត៌​មាន​វិទ្យា

ម៉ាត់ លីក្នុងតារាងបាល់ទាត់ ដុន បូស្កូកែប កាលនៅរស់

ម៉ាត់ លីក្នុងតារាងបាល់ទាត់ ដុន បូស្កូកែប កាលនៅរស់

ខេត្តកែបៈ គ្រួសារ ដុន បូស្កូខេត្តកែប ព្រមទាំង​ក្រុម​គ្រួសារ​ដុន បូស្កូកម្ពុជា ទាំង​មូល​ពិត​ជា​​​​​​​​​​​​​មាន​សេច​ក្តី​គ្រៀម​ក្រំ​យ៉ាង​ខ្លាំង​ចំពោះ​​មរណៈភាព​របស់​យុវសិស្ស ម៉ាត់ លី ជាសិស្ស​ផ្នែក​ពត៌មាន​វិទ្យា ដែលគាត់​បាន​ស្លាប់​កំឡុង​ម៉ោង ៣ រសៀលនៅថ្ងៃទី ២៨ ខែកម្ភៈ ដោយសារ​ជំងឺ​រលាក​ក្រពះ​ពោះវៀន ខណៈដែល​ឳពុក​​របស់គាត់​ទៅ​នេសាទ ឯ​ម្តាយ​របស់​គាត់​យក​ត្រីទៅ​​លក់​​នៅ​​ឯផ្សារ​ក្តាម ខេត្តកែប ដោយទុកអោយ​គាត់​នៅ​សំរាក​ក្នុង​ផ្ទះម្នាក់​ឯង។

ហើយ គ្រួសារដុន បូស្កូទំាង​មូល​​ក៏​សូម​ជួយ​​រំលែក​ទុក្ខ​ដល់​បងស្រី ឡុច សុខគាង ដែល​ត្រូវ​ជាបង​ថ្លៃរបស់​លោក ប៉ក់ សួនវិរៈ​​ជាគ្រូបច្ចេក​ទេស​ផ្នែក​ពត៌មាន​វិទ្យា​ដុន បូស្កូកែប ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២៧ ដោយ​សារ​ករណី​សំលាប់​នៅក្នុង​​ហាង​ម៉ាស្សា​មួយ​កន្លែង​នៅ​​ផ្សារ​ក្តាម ខេត្តកែប។ តាម​សំដី​របស់​ក្រុម​គ្រួសារ​សព​បាន​និយាយថា បងស្រី​ខាង​លើ​ជា​​ប្រពន្ធ​​របស់​លោក ប៉ក់ សួនវិបុល​​ជា​បង​ប្រុស​បង្កើត​​របស់ លោក​គ្រូ​ប៉ក់​ ​សួនវិរៈ​មាន​កូន​ស្រី​ម្នាក់​អាយុ ៨ ខែ។ គាត់​បំរើការ​ងារ​ខាង​ម៉ាស្សា​នៅ ហាង លីដា ខ្មែរម៉ាស្សា ដោយ​ក្នុង​ថ្ងៃកើត​ហេតុ​នោះ​គាត់​ត្រូវ​បាន ជនបរទេស​ម្នាក់ សុំយក​គាត់​មក​​ធ្វើការ​ម៉ាស្សា​អោយ​ដោយ​នៅ​តែ​ពីរ​នាក់​ក្នុង​​បន្ទប់។ ស្រប​ពេល​​ដែល​មិន​​មាន​មនុស្ស​ផ្សេង​ទៀត ជន​បរទេស​នោះ​ក៏​ព្យាយាម​រំលោភ​លើ​ស្រី្តរងគ្រោះ តែមិន​បាន​សំរេច​ក៏​យក​កាំបិត​អារក​សំលាប់​ ហើយ​ព្យា​យាម​រត់គេចខ្លួន​តែទី​បញ្ចប់​ត្រូវ​បាន​កំលាំង​នគរបាល​ចាប់​បាន​បន្ទាប់​ពីកើត​ហេតុ​បាន​មួយ​យប់ ។

 

បងស្រី ឡុច សុខគាង កាលនៅរស់

បងស្រី ឡុច សុខគាង កាលនៅរស់

បងស្រី ឡុច សុខគាង កាលនៅរស់និងកូនប្រុស

បងស្រី ឡុច សុខគាង កាលនៅរស់និងកូនប្រុស

 

 

You may also like...