កុមារ​នៅតាមជនបទមួយចំនួនក្នុងប្រទេសកម្ពុជានៅតែត្រូវការ ការការពារ

 

ភី មិនាមុនពេលទៅសាលារៀន និងកង់ដែលខ្លួនជិះទៅសាលា

ភី មិនាមុនពេលទៅសាលារៀន និងកង់ដែលខ្លួនជិះទៅសាលា

 

ខេត្តតាកែវៈ ចាប់​តាំង​ពីសង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ននេះ កុមារ​កម្ពុជា​ជាច្រើន​នៅ​តែ​កំ​ពុង​ជួប​បញ្ហា​ប្រឈមខ្លាំង។ ដោយ​​គេ​មើល​ច្រើន​នៅតាម​តំបន់​ជាយ រាជធានី​ក្រុង និង នៅ​តាម​ស្រុក ឬ ជន​បទ​មួយ​ចំនួន​ជាពិសេស តំបន់​ដែល​នៅ​ជិត រាជធានី ភ្នំពេញ។
កុមារ​ទាំង​នោះ​ទទួល​រងគ្រោះ​ច្រើន​ទៅ​លើ បញ្ហា​អនាម័យ​អាហារ​រូបត្ថមផ្សេងៗ ការអប់រំ និងភាពកក់ក្តៅ។ បញ្ហា​​ចម្បង ទាំង​នេះ​បាន​ធ្វើ​អោយ ក្មេងៗ​ជា​ច្រើន​ឆាប់​មាន​ជំងឺ និង​មួយ​ចំនួន​ធំ​ទទួល​រង​ឥទ្ធិពល​សង្គម​យ៉ាង​ធ្ងន់ធ្ងរ។  ជាក់​ស្តែង​នៅ​ស្រុក​ព្រៃ​កប្បាស ខេត្តតាកែវ

កុមារ​ជាង ៥០% មិន​បាន​ចូល​សាលា​រៀន ដោយ​ពួក​គេ​ទៅ​ប្រព្រឹត្ត​នៅ​ទង្វើ​ផ្សេងៗ​ដូចជា ប្រើប្រាស់​សារ​ធាតុ​អាល់កុល ( ស្រា ទឹកត្នោតជូរ ) និង​ឈាន​ដល់​ការ​ប្រើប្រាស់​នៅ​សារ​ធាតុ​ញៀន​ដែល​វា​ជា​បញ្ហា​ដ៏​ធំ ដល់​កុមារ​ខ្លួនឯង​និង​សង្គម។ នេះ​បើ​តាម​សម្ដី​យុវជន វ៉ាន់ឆ្ឆ័យ​ជា​អ្នកភូមិ​មួយ​នៅ​ក្នុង​ស្រុក​ព្រៃកប្បាស​បាន​ប្រាប់​ខាង​មូលនិធិ ដុន បុស្កូកម្ពុជា។ វ៉ាន់​ឆ្ឆ័យ​បាន បន្ត​ទៀត ថា ដោយ​សារ​របត់​សង្គម​នៃ ការ​រីកចម្រើន​បច្ចេកវិទ្យា ថ្មីៗ​ធ្វើ​អោយ​កុមារ​និង យុវជន នៅតំបន់នេះបាក់​ចិត្ត​ធ្ងន់​លើ ឧបករណ៍​ទាំង​នេះ ដោយ​ពួក​គេ ឈប់​រៀន​ទាំង​វ័យ​ក្មេង​ហើយ​ទៅ​រក​ការ​ងារ​ធ្វើ​ដើម្បី​យក​ប្រាក់​បំពេញ​តំរូវ​ការ ដែល​វា​ជាហេតុ​ធ្វើ​អោយ​ពួក​គេ ងាយ​ស្រួល​ធ្លាក់​ក្រោម​ការ​ញ៉ុះញ៉ុង អោយ​ប្រើប្រាស់​គ្រឿង​ញៀន នឹងអាច​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ​ទៀត។ ហើយ​ជា​ពិសេស​ក្មេងៗ​ស្រីៗ​នៅ​តំបន់​នេះ​មិន​សូវ​ទទួល​បាន​តម្លៃ​លើកស្ទួយអោយទទួល​ការ​អប់រំ​ទេ តែត្រូវ​បាន​ឪពុកម្ដាយ​លើក​ទឹក​ចិត្ត​អោយ​ឈប់​រៀន ទៅ​ធ្វើ​ការ​នៅ​តាម រោង​ចក្រ​ដើម្បី​យក​ប្រាក់​ផ្គត់​​ផ្គង់​ជីវភាព​គ្រួសារ​វិញ។

ដោយសារ​តែ តំបន់​នេះ មាន​បញ្ហា ច្រើន​ទើប មូលនិធិ កុមារ ដុន បូស្កូកម្ពុជា សហគមន៍ដុន បុស្កូកែប បាន​ចុះ​ទៅ​ដល់​ទីនោះ​ក្នុង​កំឡុង​ឆ្នាំ២០១៣ ដោយ​​រហូត​មក​ដល់​ពេល​នេះ​មូលនិធិ​បាន​ជួយ​ផ្គត់​ផ្គង់​ក្មេងៗ​ចំនួន ១៥ នាក់ ស្រី ៥ នាក់​ហើយ​​ក្នុង នោះ​មាន៤ នាក់​បាន​បោះ​បង់​ការ​សិក្សា ដែល ២នាក់ជាក្មេងស្រី។

ជួន សាមុត ជាមួយម្តាយនិងប្អុនស្រី

ជួន សាមុត ជាមួយម្តាយនិងប្អុនស្រី

 

ជុយ រស្មី និងជីដូនជីតា

ជុយ រស្មី និងជីដូនជីតា

You may also like...