បពិត្រព្រះជាម្ចាស់ជាព្រះបិតា តាមរយៈសម្ពន្ធមេត្រីរបស់យេស៊ូ​ជាព្រះបុត្រារបស់ព្រះអង្គ និងតាមរយៈពាក្យទូលអង្វររបស់ សន្ដៈ យ៉ូហាន បូស្កូ

សូមស្តាប់ពាក្យទូលអង្វររបស់អតីតសិស្សសាឡេស៊ានទាំងអស់នៅទូទាំងពិភពលោក ។

យើងខ្ញុំសូមអរព្រះគុណ សម្រាប់ការអប់រំដ៏មានតំលៃដែលយើងខ្ញុំបានទទួល ក្រោមការណែនាំ បំភ្លឺ ពីលោកឪពុក​ និងបងប្រុសសាឡេស៊ាន បានធ្វើឲ្យយើងខ្ញុំមានជីវិតរស់នៅបែបសាឡេស៊ាន។

យើងទាំងអស់គ្នាសូមទូលអង្វរព្រះដោយជឿទុកចិត្តយ៉ាងស្មោះ៖

– សូមផ្តល់កម្លាំង និងភាពក្លាហានដល់ពួកយើង ដើម្បីឲ្យយើងខ្ញុំអាចរស់នៅតាមព្រះបន្ទូលព្រះអង្គទាំងក្នុងសង្គម​ និងក្នុងព្រះសហគមន៍ ។
– សូមលើកទឹកចិត្តយើងខ្ញុំឲ្យធ្វើជា អ្នកមានជឿជំនឿពិត និងពលរដ្ឋស្មោះត្រង់ ។
– សូមជួយពួកយើងឲ្យរស់នៅជាមួយគ្នា ព្រមទាំងលើកកម្ពស់សាមគ្គីភាពទាំងនៅក្នុង​ និងក្រៅសមាគមរបស់ពួកយើង។
– សូមពង្រឹងជំនឿ ក្តីសង្ឃឹម និងសេចក្តីសប្បុរស ។

ពួកយើងសន្យាចំពោះព្រះអង្គថា នឹងប្រយុទ្ធប្រឆាំងចំពោះភាពអយុត្តិធម៌ ការគំរាមកំហែង ភាពមិនស្មោះត្រង់ ភាពព្រងើយកន្តើយ ព្រមទាំងព្យាយាមការពារនូវរាល់តម្លៃ​គុណធម៌ដែលបានមកពីការអប់ំរបស់លោកឪពុកបូស្កូ ជាពិសេសអំពី ជីវិត សេរីភាព និងសេចក្តីពិត ប្រកបដោយស្មារតី​ និងការប្ដេជ្ញាចិត្ត ចំពោះសង្គម នយោបាយ និងហិរញ្ញវត្ថុ ដើម្បីក្លាយជា “ អំបិលនៃផែនដី និងជាពន្លឺនៃពិភពលោក” ដោយមានឥទ្ធិពលខ្លាំងនៅក្នុងពិភពលោក និងក្នុងសង្គម​ ទោះត្រូវលះបង់អ្វីក៏   ​ដោយ។

ពួកយើងសូមទូលអង្វរព្រះអង្គ សូមមើលថែរក្សាក្រុមគ្រួសារសាឡេស៊ានរបស់ពួកយើង មនុស្សដ៏ជាទីស្រឡាញ់ ព្រមទាំងពួកយើងទាំងអស់គ្នាផង ។

អាម៉ែន ។

សូមអរគុណដល់ https://www.bosco.link/side_right/59638