ដុនបូស្កូកែប៖​ ថ្ងៃព្រហស្បត្តិ៍ ទី​១៤​ ខែ​ ឧសភា​ ឆ្នាំ ២០២០ ​វេលាម៉ោង ៦​: ០០​​ ល្ងាច សាលា​បច្ចេកទេសដុនបូស្កូ ខេត្តកែប  បានប្រារព្វពិធីបុណ្យសន្ដីម៉ារី ម៉ាសារេ ក្នុងនោះក៏មាន អភិបូជាដែរ ដែលមានការចូលរួមពីសំណាក់ លោកពុក​ លី​ សំណាង​ បង​ស្រី​ លោកគ្រូ​ អ្នក​គ្រូ រួម​ទាំងសិស្សានុសិស្ស​​ដែលមានតិចតួច ។​ យើងទាំងអស់គ្នារួមគ្នាអធិដ្ធានដល់បងប្រុស ណារី (ចននី) និងក្រុមគ្រួសាររបស់គាត់ផងដែរ ព្រមទាំងបួងសួងដល់ប្រជាពលរដ្ធ ទាំងគ្រប់សកលលោក អោយជៀសផុត​បញ្ហាទាំងអស់ ​ព្រមទាំងជំងឺកូវីត ដែលកំពុងតែរាតត្បាតយ៉ាងសាហាវបំផុត​ ។