តំណាងទីភ្នាក់ងារជំនួយអាមេរិក​ ( USAID ) រីករាយបន្ទាប់ពីឃើញលទ្ធផលល្អរបស់សាលាដុន បូស្កូកែប

[:en]

លោកពុក លី សំណាង និង តំណាងមកពី USAID

លោកពុក លី សំណាង និង តំណាងមកពី USAID

ទីភ្នាក់​ងារ​ជំនួយ​អាមេរិក​ USAID ត្រូវបាន​គេស្គាល់​ថា ជាភ្នាក់​ងារជួយ​អភិវឌ្ឍន៍​នៅជុំវិញ​ពិភពលោក និងជា​តួអង្គអភិវឌ្ឍន៍​ដែលទទួលលទ្ធផល​រហ័ស។ ទីភ្នាក់ងារជំនួយអាមេរិក​ ( USAID ) បង្ហាញពីសប្បុរសភាពរបស់ប្រជាជនអាមេរិក ដែលរស់នៅក្នុងប្រទេសអភិឌ្ឍន៍ ជាមួយសន្តិភាព និងកំពស់សេដ្ឋកិច្ចយ៉ាងរុងរឿង។

នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះសមាជិកពីរនាក់តំណាង ទីភ្នាក់ងារជំនួយអាមេរិក​ ( USAID ) បានមកទស្សនៈកិច្ចនៅសាលា បច្ចេកទេស ដុន បូស្កូកែប ដោយគោលបំណងចង់ឃើញពីលទ្ធផល​ដែលភ្នាក់ងារបានជួយដល់សាលា មាន​ជន្តើរ​យន្ត​សំរាប់​សិស្ស​ពិការ​នៅ​អាគារ​ស្នាក់ប្រុស និងផ្លូវសំរាប់សិស្ស​ពិការ​នៅ​ផ្ទះស្នាក់ស្រី។

ក្នុងដំណើរទស្សនៈកិច្ចនេះក៏មានការពិភាក្សារជាមួយលោកពុក លី សំណាងអធិការសាលាបច្ចេកទេស ដុន បូស្កូកែប​អំពីមជ្ឍដ្ឋានជុំវិញ​ការយល់ដឹងរបស់ប្រជាពលរដ្ឋលើ USAID និងគំរោងសំរាប់អភិវឌ្ឍន៍ របស់សាលាដើម្បីលើកស្ទួយដល់យុវជនថ្នាលរបស់កម្ពុជា។

លោកពុក លី សំណាង និង តំណាងមកពី USAID ផ្ទះស្នាក់ប្រុស

លោកពុក លី សំណាង និង តំណាងមកពី USAID ផ្ទះស្នាក់ប្រុស

[:]

You may also like...