Project trust ក្រុមអ្នកស្ម័គ្រចិត្តមកពីប្រទេស អង់គ្លេស

ខេត្តកែបៈ ការស្មគ្រ័ចិត្តទៅបង្រៀននៅប្រទេសឆ្ងាយៗក្នុងពិភពលោក គឺជាបំណងមួយដើម្បីជួយដល់យុវជនដែលគាត់ទើបតែបញ្ចប់ការសិក្សាបានយល់ពីជីវិតក្នុងស្ថានភាពផ្សេងៗ ដើម្បីអោយគាត់ជំនះនៅបញ្ហាទាំងឡាយដោយមិនមានការខ្លាច និងជាពិសេសគាត់អាចទទួលបាននៅបទពិសោធន៍ថ្មីៗល្អៗ។ ម្យ៉ាងទៀតអ្នកស្ម័គ្រចិត្តទាំងនោះអាចជួយដល់មនុស្សផ្សេងៗទៀត នៅតាមសហគមន៍អោយទទួលបានចំនេះដឹងថ្មីៗដូចជា ភាសាអង់គ្លេស វប្បធម៌ និងរបៀបរស់នៅ ចំនេះដឹងថ្មីៗ។ នេះបើតាមសម្តីរបស់កញ្ញា និគី ហ្គូមី ( Nici Gumey ) ជំនួយការគ្រប់គ្រងអ្នកស្ម័គ្រចិត្ត Project Trust សំរាប់ប្រទេសកម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងប្រទេសថៃ កាលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ក្នុងពេលដែលនាងមកធ្វើការសួរសុខទុក្ខកូនក្រុមរបស់នាងនៅសាលាបច្ចេកទេស ដុន បូស្កូកែប។ ហើយនាងក៏បានបន្តទៀតថាសំរាប់ក្រុមប្រូចិកត្រាស់ ( Project trust )  នៅកម្ពុជាបានបញ្ជូនអ្នកស្ម័គ្រចិត្តមក ដុន បូស្កូនៅកម្ពុជាចំនួនបួននាក់រួចមកហើយ ដោយពីរនាក់នៅដុន បូស្កូសីហនុ និង ពីរនាក់ទៀតនៅ ដុន បូស្កូកែប។

សំរាប់គ្រុមប្រូចិកត្រាសនេះមិនម៉ែនសហការតែជាមួយដុន បូស្កូប៉ុណ្ណោះទេ ក្រុមនេះថែមទាំងបានបញ្ជូនអ្នកស្ម័គ្រចិត្តយ៉ាងច្រើនមកប្រទេសកម្ពុជា ដូចជានៅតាម អង្គការមិនម៉ែនរដ្ឋាភិបាល សាលាឯកជន ឬ សាលារៀនរដ្ឋជាដើម។

សូមបញ្ជាក់ថាឆ្នាំនេះគឺជាគំរួបខួបទី ២៧ របស់ ប្រូចិកត្រាស ហើយក្រុមនេះមានទីតាំងនៅស្កតឡែន ចក្រភពអង់គ្លេសនឹងមានបេសកកម្មខ្លាំងនៅតំបន់អាហ្វ្រិក និងតំបន់អាស៊ី។

 

You may also like...