អគុណដល់អ្នកស្ម័គ្រចិត្តរបស់យើង លោក ចាវីយ៉េ និង ហានស៍ អរេនឡាណា

ខេត្តកែបៈ សហគមន៍អបរំបច្ចេកទេសសាលា ដុន បូស្កូនិង មូលនិធិកុមារខេត្តកែបបានធ្វើការថ្លែងអំណរគុណដល់ការជួយរបស់លោក ចាវីយ៉េ អរេនឡាណា និងកូនប្រុសរបស់លោក ហានស៍ ដែលលោកទាំងពីរជួយជាការស្ម័គ្រចិត្តតាំងពីឆ្នាំ ២០១៧។ លោកចាវីយ៉េ អរេនឡាណាបានធ្វើការក្នុងគំរោង និងប្រមូលពត៌មាននៅការិយាល័យមូលនិធិកុមារ។ ក្នុងរយៈពេលបុណ្យណូអែលឆ្នាំ ២០១៧ នេះលោកបានដឹកនាំផ្ញើរសំបុត្របុណ្យណូអែលទៅកាន់ម្ចាស់ជំនួយសំរាប់កុមារច្រើនជាង ៤០០០ នាក់។ ហានស៍បានចំណាយពេលរបស់គាត់ដើម្បីដើម្បីបង្កើនសម្មតិភាពភាសា អង់គ្លេសដល់សិស្សផ្នែក សណ្ឋាគារនិង បដិសណ្ឋារកិច្ច។ ហើយធ្វើជាអ្នកគូរគំនូរ ដែលគាត់បាននាំយុវជនដែលចូលចិត្តគូរគំនូរខ្លះអោយគូរគំនូរនៅក្នុងសាលា ជាពិសេសនៅសួនកុមារ។ លោកទាំងពីរមកពីប្រទេស អេស្បាញប៉ុន្តែ ចាវីយ៉េធ្លាប់រស់នៅប្រទេស កូឡុំប៊ីអស់ពេលជាច្រើនឆ្នាំ។ ដោយលោកបានចំណាយពេលនៅទីនោះជាមួយអង្គការក្រៅរដ្ឋាភិបាល ជាពិសេសជាមួយគ្រួសារក្រីក្រ។ យើងសូមថ្លែងអំណរគុណ និងសង្ឍឹមថាពួកគាត់និងត្រលប់មកជួយនៅកម្ពុជាម្តងទៀត។ សូមអោយជួបតែរឿងល្អៗ និងទទួលពរក្នុងនាមអោយកុមារ និងយុវជនដុន បូស្កូកម្ពុជា។

សូមចំណាំថាៈ នៅសហគមន៍ដុន បូស្កូកែប បានដាក់នាមអោយ អរេនឡាណាថា ឯកអគ្គរដ្ឋទូតពេញសមត្ថភាពរបស់ ដុន បុស្កូកុមារ និង យុវជន។ លោកចាវីយ៉េត្រូវបានយើងដាក់ឈ្មោះថា អណាព្យាបាលទេវតាលំដាប់នាយក ( Knight of the Guardian Angel Order of the Principality of Kep ) ហើយ លោកហានស៍អ្នកគ្រប់គ្រងការិយាល័យបន្ទាល់លោក ដាវីស៊ី។

You may also like...