ក្រុងកែប ក្នុងខែតុលាឆ្នាំ ២០១៦ បងស្រី ចូននីតា និងបងស្រី មីឡាហ្ក្រូស បានមកដល់ប្រទេសកម្ពុជាក្នុងនាមអោយ ក្រុមគ្រួសាររបស់គាត់ គឺក្រុមគ្រួសារកាម៉ែល នៃព្រះបេះដូងព្រះយេស៊ូមកពីក្រុង ហ្កូដាឡាចារ៉ា ប្រទេសមិចស៊ីកូ ដែលត្រូវបង្កើតឡើងដោយ អ្នកម្តាយ ម៉ារី លូអ៊ីសា​ យូសែហ្វា នៃការប្រទានពរយ៉ាងសការៈ។ ប្រវត្តិនៃ ដូនជី( ក្នុងសាសនាកាតូលិកហៅថាបងស្រី ) មួយនេះបាននាំអោយយើងនឹកដល់ស្ថានភាពមួយដ៏សែនពិបាកនៅក្នុងប្រទេស មិចស៊ិច នៅពេលដែលមានវិបត្តិសាសនា ជាពិសេសគឺសាសនាកាតូលិក ដែលតែងតែមានការបៀតបៀន កាប់សម្លាប់បង្ហូរឈាម។ ជំនាញ និងជំនឿរបស់បងស្រី លូស៊ីតា ក្នុងនាមជាស្រ្តីមេម៉ាយ និងជាកិលានុប្បដ្ឋាយិកាម្នាក់ ដែលបានជួយបង្កើតអោយមានក្រុមគ្រួសារអ្នកបួសជាដូនជីក្រោមការបង្រៀនដោយ ក្រុមគ្រួសារកាម៉ែលដ៏បរិសុទ្ធ ដែលមានសកម្មភាពខ្លាំងជាមួយ​អ្នកក្រីក្រ ជាពិសេសគឺមនុស្សដែល តែងតែមានបញ្ហាសុខភាព។

« អ្នកម្តាយលូអ៊ីស៊ីតា តែងតែស្វាគមន៍គ្រប់មនុស្សម្នារទាំងអស់ដោយមិនដែលប្រកាន់ទោះបីពួកគេនោះធ្លាប់ជាមនុស្សដែលតែងតែធ្វើទុក្ខបុកម្នេញដល់ព្រះវិហារក៏ដោយ។ គាត់បានជំនះបញ្ហារជីវិតទាំងអស់តាមរយៈភាពសាមញ្ញរបស់គាត់ និងតាមរយៈការស្រលាញ់ ដែលចេញមកពីព្រះបេះដូងព្រះយេស៊ូ។ » សំដីរបស់បងស្រី ចូនីតា ណាវេល ដែលមករស់នៅក្នុងសហគមន៍ថ្មីដ៏តូចច្រឡឹងនៅប្រទេសកម្ពុជាជាមួយ ដុន បូស្កូ។

អ្នកម្តាយ លូអ៊ីស៊ីតាបានស្លាប់នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ១៩៣៧ ក្នុងទីក្រុងហ្កូដាឡាចារ៉ា ដែលគាត់ចង់ជួយដល់មនុស្សក្រីក្រ។ បន្តែដោយសារការធ្វើទុក្ខបុកម្នេញសាសនាខ្លាំងពេក គាត់ត្រូវបានគេបញ្ជូនអោយទៅរដ្ឋ កាលីហ្វរណាអស់រយៈពេញពីរឆ្នាំ គឺក្នុងឆ្នាំ ១៩២៧ ដែលជាកន្លែងដែលព្រះវិញ្ញាណដ៏វិសុទ្ធរបស់គាត់បានធ្វើអោយគាត់ក្លាយជាម្តាយនៃសាសនា ហើយក្រុមបងស្រីការម៉ែលបានក្លាយជាគ្រួសារដ៏វិសុទ្ធបំផុតនៅក្នុងរដ្ឋ ឡស់ អែងចែលលេស។

សាមញ្ញណាស់ ដោយព្រះវិញ្ញាណ និងសេចក្តីស្រលាញ់សំរាប់មនុស្សក្រីក្របានធ្វើអោយបងស្រីឆ្លងកាត់ភាពលំបាកជាច្រើននៅក្នុងប្រទេសរបស់គាត់ រហូតដល់សព្វថ្ងៃមានបងស្រីជាច្រើនមានវត្តមានទៅកាន់

Leave a Comment