ពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនស៊ីម៉ងត៍ថ្មីមួយនៅខេត្តកំពត

ខេត្តកំពតៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធីបតីភាព ក្នុងកម្មវិធីសម្ភោធជាផ្លូវការរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ( CMIC ) ដែលស្ថិតក្នុងភូមិ ព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតនៅព្រឹកថ្ងៃទី ០៨ នេះ។

មានសមាជិក ដុន បូស្កូមួយចំនួនមានវត្តមានចូលរួមក្នុងកម្មវិធីនេះដែរ ដែលត្រូវបានអញ្ជើញដោយក្រុមហ៊ុន ជីប ម៉ង។ មូលនិធិ ដុន បូស្កូកម្ពុជា និងក្រុមហ៊ុនជីប ម៉ុង នៅតែបន្តរក្សានៅចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្រៅផ្លូវការល្អជាមួយគ្នា ជាពិសេសជាមួយអតីតសិស្ស ដុន បូស្កូជាច្រើននាក់ដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុន ដោយមានទាំងដុន បូស្កូភ្នំពេញ ក្រុងព្រះសីហនុ និង ដុន បូស្កូខេត្តកែប។

តំបន់ខេត្តកំពតជាកន្លែងសម្បូរធនធានរ៉ែដែលអាចផលិតស៊ីម៉ងបានច្រើន ហើយវាក៏ជាចំណែកមួយរបស់កម្ពុជាដែលមានផលិតផលសំណង់សំរាប់នាំចេញ ចេញពីតំបន់នេះទៅកាន់ទីផ្សារ។ ហើយនៅពេលជាមួយគ្នាដែរ ខណៈពេលដែលស្ថាបត្យកម្មសំណងកម្ពុជា កំពុងរីកចំរើននោះវាផ្តល់នៅឳកាសការងារជាច្រើនដល់យុវជនកម្ពុជារាប់ពាន់នាក់នៅជុំវិញប្រទេស។

កាលពីមុនខេត្តកែប កំពត និងខេត្តតាកែវគឺជាតំបន់ដែលយុវជន ចាកចេញពីស្រុកច្រើនជាងគេ ទៅកាន់ទីក្រុងធំៗឬ ប្រទេសជិតខាងដើម្បីរកការងារធ្វើ។ តែយ៉ាងណាមិញ មានក្រុមហ៊ុនឧស្សាហកម្មជាច្រើនកំពុងបោះទីតាំងនៅក្នុងតំបន់នេះ ដូចជារោងចក្រកាត់ដេរ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរោងចក្រស៊ីម៉ងជាដើម ដើម្បីផ្លាស់ប្តូរនៅស្ថានភាព និងទំលាប់នៅក្នុងតំបន់នេះ។

You may also like...