ពិធីបុណ្យកីឡាពណ៌ប្រពៃណី នៅក្នុងសាលា ដុន បូស្កូកម្ពុជា


ខេត្តកែបៈ ដុន បូស្កូកម្ពុជាប្រារព្វបុណ្យប្រពៃណីកីឡាពណ៌ ប្រចាំឆ្នាំនៅគ្រប់មណ្ឌលអប់រំរបស់យើង មានមកពីប៉ោយប៉ែត បាត់តំបង ឆ្លងតាមរាជធានីទៅកាន់ ខេត្តព្រះសីហនុ និងខេត្តកែប។ ដែលបុណ្យនេះត្រូវបានគេសំគាល់ថាជាបុណ្យរំលឹកដល់ការទទួលមរណៈរបស់ សន្ត បូស្កូដែលលោកបានស្លាប់ក្នុងថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៨៨៨ នៅក្នុងទីក្រុងតូរីន ប្រទេសអ៊ីតាលី។ ជាមួយវត្តមានចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក ក្រុមគ្រួសារសាឡេស៊ាន នៃដុន បូស្កូ បានបង្កើតនូវវិភាគទាននៃការអប់រំមួយយ៉ាងធំសំរាប់កុមារ និងយុវជន ជាពិសេសគឺនៅតំបន់ក្រីក្រ និងកន្លែងដែលងាយរងគ្រោះ។ គ្រួសារសាឡេស៊ានមានទំនាក់ទំនងជាមួយប្រជាជនកម្ពុជានៅ ជុំរំភៀសខ្លួនក្នុងប្រទេសថៃ​ ខណៈពេលដែលមានសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជាឆ្នាំ ១៩៧៩ ដល់ ១៩៩១។ ដុន បូស្កូបានដាក់ទីតាំងនៅទីក្រុងភ្នំពេញស្របពេលដែលសន្និសិទ្ធសន្តិភាពក្រុងប៉ារីស ធ្វើសំណើរអញ្ជើញដោយរាជរដ្ឋាភិបាល។ តាំងពីពេលនោះមកដុន បូស្កូបានបម្រើក្មេងៗនិងយុវជនរាប់រយនាក់ដើម្បីអភិវឌ្ឍន៍ ពួកគេអោយមានជីវិតស្តង់ដាតាមរយៈការអប់រំ។