លោកតា វែង បានរក្សាទឹកដីដុនបូស្កូកែប បានទទួលមរណភាព

ខេត្តកែប៖ ស្ត្រីមេម៉ាយនិងកូនប្រុស ២ នាក់របស់លោកថាវេងក្នុងពិធីបុណ្យសពនៅថ្ងៃនេះនៅខេត្តកែប។ យើងបានគោរពដល់បុរសដែលមានចិត្ដរាបទាបនិងសាមញ្ញម្នាក់ដែលបានជួយយើងអស់ជាច្រើនឆ្នាំក្នុងការថែរក្សាដីរបស់យើងនៅដុនបូស្កូកែប។ សូមឱ្យព្រលឹងរបស់គាត់សម្រាកដោយសន្តិភាព។

មើលបន្ថែម

ដុនបូស្កូកែបទទួលបានស៊ីម៉ង់ត៍៣តោនពីសិស្សចាស់ដុនបូស្កូកម្ពុជា

ថ្ងៃសុក្រ ១០ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានទទួលជំនួយស៊ីម៉ង់ត៍ពីសិស្សចាស់ ចំនួន៣តោន សម្រាប់សាងសង់អាងចិញ្ចឹមត្រី មានទំហំ ១០ម៉x១៧ម៉ ។ តាមទំហំអាងទឹកនេះត្រូវចំណាយស៊ីម៉ង់អស់ប្រមាណជាង ១០តោន ដូច្នេះមិនទាន់គ្រប់តម្រូវការសាងសង់នៅឡើយទេ។ តាមរយៈលោក ភឹន ណារ៉ា និងលោក ទុន ប៊ុនធឿន អ្នកនាំយកជំនួយពីក្រុមហ៊ុន កំពតស៊ីម៉ែន មានប្រសសន៍ថា លោកនឹងផ្ដល់ជូននៅពេលក្រោយជាបន្តបន្ទាប់ទៀតរហូតដល់គ្រប់ចំនួន។ បញ្ជាក់ផងដែរថា គម្រោងបង្កើតអាងចិញ្ចឹមត្រីនេះ ដើម្បីជួយសម្រួលការផលិតម្ហូបអាហារ ផ្គត់ផ្គង់ផ្ទះបាយក្នុងសាលា ដោយសារពីមួយឆ្នាំទៅមួយឆ្នាំចំនួនសិស្សមានការកើនឡើង ធ្វើអោយមានការចំណាយថវិការច្រើនលើម្ហូបអាហារ។ លោកនាយក ទ្រី សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សចាស់ឲ្យជួបប្រទះតែពុទ្ធពរ ៤ប្រការ គប្បីឃា្លងឃ្លាតឡើយ៕អត្ថបទ៖ កញ្ញា ភួន អ៊ីឃាង អត្ថបទ៖ កញ្ញា ភួន អ៊ីឃាង

មើលបន្ថែម