បន្ដការពារខ្លួនអ្នកនិងគ្រួសាររបស់អ្នក

សម័យកូវីតនៅមិនទាន់ធូរស្បើយនៅឡើយទេពេលនេះ ពួកយើងនៅបន្ដការពារខ្លួនឯង និងអ្នកនៅជុំវិញខ្លួន ដោយប្រើការ ស្កេន កំដៅ និងលាងដៃជាមួយសាប៊ូអោយបានញឹកញាប់ ។

មើលបន្ថែម

អ្នកស្ម័គ្រចិត្តអង់គ្លេសលោក Andy Price អ្នកជំនាញព័ត៌មានវិទ្យាដឹកនាំការបណ្តុះបណ្តាលគ្រូតាមអ៊ិនធឺរណែត

ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤​ ខែឧសភា ឆ្នាំ២០២០ អ្នកស្ម័គ្រចិត្តជនជាតិអង់គ្លេស លោក អែនឌី (Andy Price) និងភរិយា មីង (Ming) អ្នកជំនាញព័ត៌មានវិទ្យា ដែលរាល់ថ្ងៃស្មគ្រចិត្តធ្វើការ បង្រៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានដឹងនាំការបណ្ដុះបណ្ដាល គ្រូ តាមអ៊ីនធើណែត (Google Classroom) ថ្នាក់រៀនតាមអនឡាញ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការបង្រៀនសិស្សដោយប្រើអ៊ីនធើណេតទាំងនោះដោយមានកំរិត។

មើលបន្ថែម

សំនួរទៅកាន់ខ្លួនឯង (ការណែនាំរបស់បងប្រុស ណារី ទៅកាន់លោកគ្រូ អ្នកគ្រូ នៅដុនបូស្កូកែប)

ខេត្តកែប៖ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ បងប្រុស ណារី (ចននី) អ្នកបួសជនជាតិខ្មែរម្នាក់ បានបង្ហាញ ក៏ដូចជាបង្រៀន ណែនាំអំពីលោកឪពុកបូស្កូ ទៅកាន់លោកគ្រូអ្នកគ្រូនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ក្នុងគោលបំណងដើម្បីយល់កាន់តែច្បាស់បន្ថែមទៀតពីលោកពុកបូស្កូ និងការស្គាល់ខ្លួនឯង ។ អ្វីដែលគាត់បានបង្ហាញរួមមាន៖ ១. តើលោកពុកបូស្កូជាអ្នកណា? ២. តើអ្នកជានរណា? ៣. អ្នកកំពុងទៅណា?៤. អ្នកចង់បានអ្វី? អ្វីដែលយើងមករៀន និងធ្វើការនៅទីនោះ១. បទពិសោធន៍២. ចំណេះដឹង៣. ការបណ្តុះបណ្តាលកម្រិតខ្ពស់៤. ការបណ្ដុះបណ្ដាល៥. មានសមត្ថភាព និងផ្សេងៗទៀត។ ប្រព័ន្ធអប់រំដែលលោកពុកបូស្កូប្រើ១. ជំនឿ (សាសនា)២. ក្ដីស្រលាញ់៣. ហេតុផលសមស្រប

មើលបន្ថែម

ដុនបូស្កូកែប សួរសុខទុក្ខ ដុនបូស្កូ សីហនុ ក្នុងឱកាសបុណ្យ ទិវាមាតា

ខេត្តកែប៖ នៅថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ លោកឪពុក លី សំណាង ជាអធិការនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប រួមជាមួយបងស្រី មីលី បងស្រី ក្វាន់នីតា បងស្រីម៉ារៀ និងបងប្រុស ណារី បានធ្វើដំណើរទៅ ដុនបូស្កូ ខេត្តព្រះសីហនុ ក្នុងគោលបំណង សួរសុខទុក្ខ ដល់លោកពុក បងប្រុស បងស្រី នៅទីនោះ ។ ក្នុងឱកាសនោះដែរ ជាថ្ងៃដែលពិសេសបំផុត គឺ ទិវាមាតា ដែលប្រៀបបាននឹងព្រះនាងម៉ារី ជាទីពំនឹងរបស់យើង ។ ព្រះនាងជាព្រះមាតានៃព្រះ និងជាព្រះមាតានៃយើងខ្ញុំផង ។

មើលបន្ថែម