ការអធិស្ឋាននិងការសន្យាពីអតីតកាលរបស់សិស្សចាស់ដុនបូស្កូ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា តាមរយៈសម្ពន្ធមេត្រីរបស់យេស៊ូ​ជាព្រះបុត្រារបស់ព្រះអង្គ និងតាមរយៈពាក្យទូលអង្វររបស់ សន្ដៈ យ៉ូហាន បូស្កូ សូមស្តាប់ពាក្យទូលអង្វររបស់អតីតសិស្សសាឡេស៊ានទាំងអស់នៅទូទាំងពិភពលោក ។ យើងខ្ញុំសូមអរព្រះគុណ សម្រាប់ការអប់រំដ៏មានតំលៃដែលយើងខ្ញុំបានទទួល ក្រោមការណែនាំ បំភ្លឺ ពីលោកឪពុក​ និងបងប្រុសសាឡេស៊ាន បានធ្វើឲ្យយើងខ្ញុំមានជីវិតរស់នៅបែបសាឡេស៊ាន។ យើងទាំងអស់គ្នាសូមទូលអង្វរព្រះដោយជឿទុកចិត្តយ៉ាងស្មោះ៖ – សូមផ្តល់កម្លាំង និងភាពក្លាហានដល់ពួកយើង ដើម្បីឲ្យយើងខ្ញុំអាចរស់នៅតាមព្រះបន្ទូលព្រះអង្គទាំងក្នុងសង្គម​ និងក្នុងព្រះសហគមន៍ ។ – សូមលើកទឹកចិត្តយើងខ្ញុំឲ្យធ្វើជា “អ្នកមានជឿជំនឿពិត និងពលរដ្ឋស្មោះត្រង់ ។ – សូមជួយពួកយើងឲ្យរស់នៅជាមួយគ្នា ព្រមទាំងលើកកម្ពស់សាមគ្គីភាពទាំងនៅក្នុង​ និងក្រៅសមាគមរបស់ពួកយើង។ – សូមពង្រឹងជំនឿ ក្តីសង្ឃឹម និងសេចក្តីសប្បុរស ។ ពួកយើងសន្យាចំពោះព្រះអង្គថា នឹងប្រយុទ្ធប្រឆាំងចំពោះភាពអយុត្តិធម៌ ការគំរាមកំហែង ភាពមិនស្មោះត្រង់ ភាពព្រងើយកន្តើយ ព្រមទាំងព្យាយាមការពារនូវរាល់តម្លៃ​គុណធម៌ដែលបានមកពីការអប់ំរបស់លោកឪពុកបូស្កូ ជាពិសេសអំពី ជីវិត សេរីភាព និងសេចក្តីពិត ប្រកបដោយស្មារតី​ និងការប្ដេជ្ញាចិត្ត ចំពោះសង្គម នយោបាយ និងហិរញ្ញវត្ថុ ដើម្បីក្លាយជា “ អំបិលនៃផែនដី និងជាពន្លឺនៃពិភពលោក” ដោយមានឥទ្ធិពលខ្លាំងនៅក្នុងពិភពលោក និងក្នុងសង្គម​ ទោះត្រូវលះបង់អ្វីក៏  …

មើលបន្ថែម

សហគមន៍សាឡេស៊ាន ដុនបូស្កូភ្នំពេញប្រារព្ធពិធីខួបកំណើតរបស់បងប្រុស គង់ សុមុនី

ភ្នំពេញ – នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២០ សហគមន៍សាឡេស៊ាន ដុនបូស្កូភ្នំពេញប្រារព្ធពិធីខួបកំណើតរបស់បងប្រុស គង់ សុមុនី ។ នៅឆ្នាំនេះគាត់នឹងទៅប្រទេសហ្វីលីពីនដើម្បីចាប់ផ្តើមទ្រឹស្តីរបស់គាត់ដើម្បីក្លាយជាបូជាចារ្យ ។ ជាមួយ បងប្រុស ផេន ចននី គាត់គឺជាអ្នកសាឡេស៊ាន ជនជាតិខ្មែរដំបូងគេម្នាក់ ។ យើងអធិស្ឋានសម្រាប់អាជីពរបស់គាត់ហើយត្រលប់មកប្រទេសកម្ពុជាវិញក្នុងនាមជាអាចារ្យដើម្បីជួយយុវជនកម្ពុជា ។

មើលបន្ថែម

រីករាយបុណ្យសន្ដីម៉ារី ម៉ាសារេលូ “ធ្វើអ្វីក៏ដោយឱ្យតែមានសេចក្ដីមេត្តា”

ដុនបូស្កូកែប៖​ ថ្ងៃព្រហស្បត្តិ៍ ទី​១៤​ ខែ​ ឧសភា​ ឆ្នាំ ២០២០ ​វេលាម៉ោង ៦​: ០០​​ ល្ងាច សាលា​បច្ចេកទេសដុនបូស្កូ ខេត្តកែប  បានប្រារព្វពិធីបុណ្យសន្ដីម៉ារី ម៉ាសារេ ក្នុងនោះក៏មាន អភិបូជាដែរ ដែលមានការចូលរួមពីសំណាក់ លោកពុក​ លី​ សំណាង​ បង​ស្រី​ លោកគ្រូ​ អ្នក​គ្រូ រួម​ទាំងសិស្សានុសិស្ស​​ដែលមានតិចតួច ។​ យើងទាំងអស់គ្នារួមគ្នាអធិដ្ធានដល់បងប្រុស ណារី (ចននី) និងក្រុមគ្រួសាររបស់គាត់ផងដែរ ព្រមទាំងបួងសួងដល់ប្រជាពលរដ្ធ ទាំងគ្រប់សកលលោក អោយជៀសផុត​បញ្ហាទាំងអស់ ​ព្រមទាំងជំងឺកូវីត ដែលកំពុងតែរាតត្បាតយ៉ាងសាហាវបំផុត​ ។

មើលបន្ថែម

សម្តេចប៉ាបអធិដ្ឋានសម្រាប់អ្នកនយោបាយ

វ៉ាទីកង់ញូវ (VATICAN News)បានរាយការណ៍ថា សម្តេចប៉ាប កាលពីថ្ងៃចន្ទកន្លងទៅនេះ បានរៀបចំពិធីអធិដ្ឋានសម្រាប់ក្រុមអ្នកនយោបាយនានា។ ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបបានអធិដ្ឋានចេញពីនិវេសនដ្ឋានរបស់សម្តេចនៅវិមានកាសា សន្តីម៉ាថា។ នាឱកាសនោះ សម្តេចប៉ាបបានធ្វើការអធិដ្ឋានសម្រាប់បុរសនិងស្រ្តីទាំងឡាយដែលបានចូលសម្រាកពីការងារនៅក្នុងជីវិតជាអ្នកនយោបាយ។ បើតាមសម្តេចប៉ាប អ្នកនយោបាយជាក្រុមមនុស្សដែលមានទម្រង់និងការងារមនុស្សធម៌និងការទទួលខុសត្រូវខ្ពស់ណាស់ ហើយការអធិដ្ឋាននេះ ដើម្បីឲ្យពួកគេធ្វើយ៉ាងណាដឹកនាំ​ប្រទេសឬក៏ក្រុមការងារ​ឲ្យបំពេញការងារដ៏ល្អ នៅក្នុងបរិបទដែលពិភពលោកកំពុងតែរងគ្រោះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ សម្តេចប៉ាប បានរំលឹកអំពីការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូហើយក៏រំលឹកដល់លោកនីកូដេមដែលគេដឹងថា ជាអ្នកដឹកនាំជនជាតិយូដាមួយរូប ហើយក្រោយមកបានក្លាយជាសាវ័ករបស់ព្រះយេស៊ូ។ នាឱកាសនោះ សម្តេចប៉ាបក៏បានចែករំលែកនូវការលើកទឹកចិត្តអំពីសេរីភាពនៅក្នុងស្មារតីនៃការទទួលខុសត្រូវរបស់គ្រប់គ្នានៅក្នុងការបង្ការមេរោគឬវីរុសកូវីដ១៩៕ ដកស្រង់ចេញពី http://khmer.rvasia.org/

មើលបន្ថែម