ការអធិស្ឋាននិងការសន្យាពីអតីតកាលរបស់សិស្សចាស់ដុនបូស្កូ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា តាមរយៈសម្ពន្ធមេត្រីរបស់យេស៊ូជាព្រះបុត្រារបស់ព្រះអង្គ និងតាមរយៈពាក្យទូលអង្វររបស់ សន្ដៈ យ៉ូហាន បូស្កូ សូមស្តាប់ពាក្យទូលអង្វររបស់អតីតសិស្សសាឡេស៊ានទាំងអស់នៅទូទាំងពិភពលោក ។ យើងខ្ញុំសូមអរព្រះគុណ សម្រាប់ការអប់រំដ៏មានតំលៃដែលយើងខ្ញុំបានទទួល ក្រោមការណែនាំ បំភ្លឺ ពីលោកឪពុក និងបងប្រុសសាឡេស៊ាន បានធ្វើឲ្យយើងខ្ញុំមានជីវិតរស់នៅបែបសាឡេស៊ាន។ យើងទាំងអស់គ្នាសូមទូលអង្វរព្រះដោយជឿទុកចិត្តយ៉ាងស្មោះ៖ – សូមផ្តល់កម្លាំង និងភាពក្លាហានដល់ពួកយើង ដើម្បីឲ្យយើងខ្ញុំអាចរស់នៅតាមព្រះបន្ទូលព្រះអង្គទាំងក្នុងសង្គម និងក្នុងព្រះសហគមន៍…