អភិបាលរងខេត្តកែបចុះ ត្រួតពិនិត្យការសាងសង់កញ្ចុះមាត់សមុទ្រដុន បូស្កូកែប

ខេត្តកែបៈ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ព្រឹកមិញនេះ អភិបាលរងនៃគណៈអភិបាលខេត្តកែប លោក ព្រុំ គន្ធិ និងក្រុមការងារ បានចុះមកពិនិត្យការដ្ឋានសាងសង់កញ្ចុះនៅមាត់សមុទ្រក្នុងបរិវេនសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ដើម្បីធ្វើជាកន្លែងឲ្យសិស្សានុសិស្សបានមករៀន និងអង្គុយលេងកម្សាន្ត។  នៅក្នុងការចុះពិនិត្យការសាងសង់កញ្ចុះមាត់សមុទ្រនេះ អភិបាលរងខេត្តកែប លោក ព្រុំ គន្ធិបានលើកឡើងថា៖ «ខេត្តអនុញ្ញាតឲ្យសាលាធ្វើការសាងសង់តាមការស្នើសុំ តែមិនអនុញ្ញាតឲ្យមានការសាងសង់នៅលើដីដែលជាចំណីរបស់សមុទ្រឡើយ ព្រោះនៅថ្ងៃអនាគត ខេត្តនឹងធ្វើផ្លូវប្របមាត់សមុទ្រនោះ »។

Read More

ចូរស្តាប់បងប្រុសសាឡេស៊ាន

ដើម្បីឃើញការត្រាសត្រៅយ៉ាងពេញលក្ខណៈ មិត្តភក្តិ និងគ្រួសារសាឡេស៊ានជាទីស្រលាញ់ ពាក្យ រាត្រីសួស្តី សំរាប់ខែសីហា នេះបានចេញពីទីក្រុង ចាកាតា ជាកន្លែងតែងតាំងនៃវិញ្ញាណ ដោយលោកពុក ឯណឌ្រូ វង់ ប្រធានប្រតិភូថ្មី នៃតំបន់សន្ត លូវីស វើស៊ីលៀរ (INA)។ យើងបានចែកនៅអំណរសប្បាយ និងសេចក្តីរីករាយយ៉ាងខ្លាំង ជាមួយបងប្អូន ៧២ នាក់នៅក្នុងប្រទេសដ៏ធំនេះ ជាពិសេស បន្ទាប់ពីការតែងតាំងថ្មី គឺបងប្រុសសាឡេស៊ាន ៣ នាក់និងលោកពុក ៩ នាក់។ នៅតែបន្មានថ្ងៃទៀតទេ យើងនឹងប្រារព្វកម្មវិធី ប្រជុំសមាជ បងប្រុសសាឡេស៊ាន អាស៊ី-អូសេអានី នៅ ខេលុង ប្រទេសវៀតណាម ដោយមានគំរូថា «អ្នកទាំងអស់គ្នាជាបងប្រុស»។ សន្តម៉ាថាយៈ ២៣,៨ ហេតុអ្វីយើងត្រូវការប្រារព្វព្រឹត្តិការណ៍យ៉ាងទៀងទាត់ ជារៀងរាល់ ៦ ឆ្នាំម្តង? សិស្សច្បងម្នាក់ដែល ធ្លាប់បានចូលរួម ប្រជុំសមាជសាឡេស៊ានពិភពលោកនៅ ឆ្នាំ១៩៧៥ បានចែករំលែកពីជំនឿរបស់គាត់។ ដុន បូស្កូ បានសន្យាជាមួយពួកយើងថា សហគមន៍សាឡេស៊ាន ដ៏រស់រវើកនេះ…

Read More
បងស្រីប៊ឺណាដេត ផេង ស្រីមុំ

ព្រះជាម្ចាស់បានត្រាសហៅខ្ញុំអោយក្លាយជាបងស្រីសាឡេស៊ាន

បងស្រីផេង ស្រីមុំជាកូនទី ៥ ក្នុងចំណោមបងប្អូន ៧ នាក់នៃគ្រួសារកសិករ។ នៅឆ្នាំ២០០៥ បងស្រីបានចូលរៀនជំនាញលេខាធិការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូទឹកថ្លា។ នៅកំលុងពេលសិក្សានៅដុន បូស្កូទឹកថ្លា បងស្រីបានចាប់ចិត្តយ៉ាងខ្លាំងទៅលើជីវិតអ្នកបួស ហើយពេលនោះហើយ ដែលបងស្រីចាប់ផ្តើមស្វែងយល់ពីជំនឿនៃសាសនាកាតូលិក។

Read More

ពេញចិត្តនឹងការត្រាសហៅរបស់ព្រះជាម្ចាស់

ការត្រាសហៅរបស់ព្រះជាម្ចាស់ មិនម៉ែនបានមកពីបំណងដែលយើងចង់បាននោះទេ តែវាបានមកពីការស្តាប់ ការត្រាសហៅរបស់ព្រះជាម្ចាស់។ យើងស្តាប់ទ្រង់តាមរយៈជីវិតប្រចាំថ្ងៃរបស់យើង និងព្យាយាមយល់នូវសេចក្តីពិត ដែលជាចំណែកមួយធ្វើអោយយើងក្លាយជាជីវិតអ្នកបួស ឬជីវិតយើងនឹងមិនត្រលប់ ទៅជាជីវិតបែបសមញ្ញនៅក្នុងពិភពលោកវិញទេហើយវាគ្មានបញ្ហាអ្វីសំរាប់ការចំណាយពេលរបស់យើងទេ។

Read More