មូលនិធិដុនបូស្កូកម្ពុជាគឺ ជា អង្គការ ក្រៅរដ្ឋាភិបាលមួយ ដែល ជាកម្មសិទ្ធិ របស់គ្រួសារ សាឡេស៊ាន ដុនបូស្កូ នៅ លើពិភពលោក (SDB.ORG) ។ មូលនិធិនេះ បានចាប់ផ្ដើម នៅ អំឡុង ទសវត្ស ឆ្នាំ១៩៨០តាមតំបន់ ដែលជនជាតិខ្មែរ ភៀសខ្លួនតាំងនៅ។ ដោយបានឆ្លងកាត់ នូវបទពិសោធន៏ ជាច្រើនទាក់ទងនឹង ក្មេងៗក្រីក្រ និងគ្រួសារ កម្ពុជា ដែលរង គ្រោះដោយ សារសង្រ្គាម ហើយដោយទទួល បានការ ឧបត្ថម្ភ ពី អង្គការសហ ប្រជាជាតិ និងអង្គការមួយចំនួន ផ្សេងទៀតនោះ ដុនបូស្កូ បានចូលមកដល់ កម្ពុជា នៅឆ្នាំ១៩៩០ ។នេះជាលើកដំបូង ដែលរដ្ឋាភិបាល បានអនុញ្ញាតិ អោយ បើក សាលា បច្ចេក ទេស នៅក្នុងប្រទេសខ្មែរ ។ មូលនិធិ ដុនបូស្កូ បានបើក សាលា បច្ចេកទេស ដុនបូស្កូនៅក្នុង ទីក្រុង ភ្នំពេញ នៅឆ្នាំ ១៩៩១ ។ វាជា គំរោង ដំបូង គេបង្អស់ ក្នុងការអប់រំខាង ជំនាញបច្ចេកទេស នៅកម្ពុជា ,រួមទាំង ការជួយ កុមារក្រីក្រ , ការសាងសង់ សាលារៀន, កសាងមជ្ឈមណ្ឌល និង កន្លែងផ្សេងៗ ទៀត ។ នៅចន្លោះឆ្នាំ១៩៩១ រហូត ដល់ឆ្នាំ ២០១០ នេះដុនបូស្កូបានជួយ យុវជន ក្រីក្រច្រើនជាង ៥០០០០ នាក់អោយ ទទួល បាននូវចំនេះ ដឹងមូលដ្ឋានខាង បច្ចេកទេស ហើយយុវជនជាង ៤០០០ នាក់ បានទទួ លនូវ សញ្ញាប័ត្រ ពីសាលាដូចជា ផ្នែកអគ្គីសនី ,ផ្នែកអេឡិចត្រូនិច, ផ្នែកយន្ដសាស្រ្ដរថយន្ដ, ផ្នែកបោះពុម្ព , ផ្នែកទំ នាក់ទំន ងសង្គម , ផ្នែកលេខាធិការ , ផ្នែកចុងភៅ , ផ្នែកគ្រប់គ្រង សណ្ឋាគារ និងផ្នែកជាងផ្សារ ។ តាមរយ: លិទ្ធផលទាំងនេះ ក៏សូមថ្លែង អំណរគុណដល់អ្នក ឧបត្ថម, អ្នកស្ម័គ្រចិត្ត,សមាគមន៏អង្ការ ក្រៅរដ្ឋាភិបាល, មន្ត្រីរាជការ, សមាគមន៏សិស្សចាស់ និងសប្បុរសជនជា ច្រើនដែលបានផ្តល់ នូវតំលៃបេសកម្ម របស់ ដុន បូស្កូ សំរាប់ជួយដល់ ក្មេងកំព្រានឹងក្រីក្ររ ។តំណាង អោយក្មេងកំព្រានឹងយុវជនក្រីក្ររ ទាំងអស់ សូមអគុណ ចំពោះ ការទស្សនាការងារ របស់យើងខ្ញុំ នៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំចង់អោយលោកអ្នក ចូលរួមជាមួយយើងខ្ញុំ ដើម្បីអោយដុនបូស្កូ អាចបន្តរការងារសំរាប់ អភិវឌ្ឍន៏ប្រទេសកម្ពុជា ជាពិសេសវិស័យអប់រំ។

 

រួមគ្នាការពារកុមារ

ទាញយកខ្មែរយូនីកូដ

ទំនាក់ទំនងតាម Skype

ភ្ញៀវលើបណ្តាញ​ :)

We have 8 guests online

ចែកចាយទំព័រនេះ

អាកាសធាតុកម្ពុជា/Cambodia's Weather

An error occured - you set wrong location or data for your location are unavailable